ដល់ថ្នាក់អនុរដ្ឋលេខា២នាក់សុំចេញ ! មិនធម្មតាទេ លោក វេង សាខុន

ភ្នំពេញ៖ បន្ទាប់ពីបានកាន់តំណែងរដ្ឋមន្ត្រី ក្រសួងកសិកម្មភា្លម លោក វេង សាខុន ធ្វើអោយមន្ត្រីក្រោមអំណាចញាក់សាច់ភ្លាម ។ មិនត្រឹមតែមន្ត្រីថ្នាក់កណ្តាលនោះទេ ដែលគេងបុកពោះរាល់ថ្ងៃនោះ សូម្បីមន្ត្រីថ្នាក់ធំៗក៏ភ័យរហូតសុំចេញពីក្រសួងនេះទៀត។

ក្នុងនោះដែរ មានអនុរដ្ឋលេខា ២រូប សុទ្ធតែមានឥទ្ធិពល ជាកូនមន្ត្រីធំ ក្នុងជួររដ្ឋាភិបាល និងគណបក្សប្រជាជនបានវេចបង្វិចដើរចេញពីក្រសួងកសិកម្មបន្ទាប់ពីលោកវេង សាខុន ឡើងកាន់តំណេង។

លោកអនុរដ្ឋលេខាធិការ អ៊ាង សុផល្លែត ជំនួយការនាយករដ្ឋមន្ត្រីផង ជាកូនប្រសារលោកទេសរដ្ឋមន្ត្រី ជា សុផារា ផង ស្ពាយបង្វិចមកសុំជ្រកកោនក្រសួងកសិកម្ម។ រីឯអនុរដ្ឋលេខាធិការម្នាក់ទៀត ដែលជាកូនសពលោករដ្ឋមន្ត្រីសូរ ឃុន ក៏ដូចគ្នាដែរ។

ភ្លាមៗបន្ទាប់ពីកាន់តំណែងបានប៉ុន្មានថ្ងៃ លោក វេង សាខុន បានចេញប្រកាសផ្លាស់ប្តូរតំណែងខ្លាញ់ៗ ក្នុងក្រសួងដោយខុសនីតិវិធីរួចម្តងមកហើយ។ អ្វីដែលគួរអោយអៀនខ្មាសនោះ គឺលោកវេង សាខុន បាននិរាករណ៏ការប្រកាសមិនបាន២៤ម៉ោងនោះវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយលោកបានជោគជ័យថ្មីៗនេះវិញទៀតរឿងដក ដាក់មន្ត្រីនេះ។

មានរឿងច្រើនទៀតអំពីលោកវេង សាខុន ដែលមន្ត្រីធំដើរចេញគាត់និយាយលេងសើច៕

14914597_732354666916239_780624027_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *