ដាក់ថ្នាំសណ្តំយកម៉ូតូហើយដឹកយកមកទម្លាក់ចោលនៅផ្លូវសហព័ន្ធរុស្សី

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនមិស្គាល់មុខមួយក្រុម ដឹកយកមកទំលាក់ចោលនៅចំកណ្ដាលផ្លូវ សហពន្ធរុស្សីទាំងសន្លប់ស្តូកស្តឹង សង្ស័យថាត្រូវគេដាក់ថ្នាំយកម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី ២៥ខែសីហា២០១៥ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធរុស្សី ជាប់របងក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមសម្ដីរបស់បុរសមានឈ្មោះ សូឡា អាយុជាង៤០ឆ្នាំ ជាអ្នកសារពត៍មានមនុស្សធម៍ បានអោយដឹងថា មុនពេលកើតហេតុគេឃើញមានជនមួយក្រុមមានគ្នា៥នាក់បានជិះម៉ូតូ៤គ្រឿងបានឌុបជនរងគ្រោះយកមកទំលាក់ចោលនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ទាំងជនរងគ្រោះ មានសភាពរឹងថ្គាម ហើយខាំមាត់ សន្លប់ស្តូកស្តឹងនៅលើខ្លួនជនរងគ្រោះមានលុយតែចំនួន១ម៉ឺនរៀលតែប៉ុណ្ណោះ ។ ជុំវិញករណីនេះសង្ស័យថាជនរងគ្រោះអាចជាអ្នករត់ម៉ូតូឌុប ហើយត្រូវជនសង្ស័យដាក់ថ្នាំសណ្តំយកម៉ូតូហើយដឹកយកមកទម្លាក់ចោលនៅចំណុចខាងលើ ។

ក្រោយពេលកើតហេតុរង់ចាំរថយន្តសង្គ្រោះជិតមួយម៉ោងទើបរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិចិនតុងដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *