ដាច់ក្រឡេចង្កូត ធ្លាក់ប្រឡាយ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកកម្មករ ដាច់ក្រឡេចង្កូត ហើយធ្លាក់ខាងជើងផ្លូវ បណ្តាលឲ្យមនុស្សប្រាំនាក់ រងបួសធ្ងន់ស្រាល។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៥៥ នៅលេីផ្លូវផ្សារស្រង់ទៅផ្សារត្រាំខ្នារ ចន្លោះភូមិអង្គក្រសាំង ឃុំជង្រុក និងភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី កំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២K-០៤៣០ បេីកបរដោយ ឈ្មោះ ម៉ែន ធីម ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ ស្រុកគងពិសី ដឹកកម្មកររោងចក្រ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានដាច់ក្រឡេចង្កូត ហើយធ្លាក់ទៅប្រឡាយខាងជើងផ្លូវ ។

លោកស្នងរងបន្តថា អ្នករបួសមានប្រាំនាក់ ស្រីបួននាក់ រួមមានទី១.ឈ្មោះ រ៉ី ភេទស្រី នៅភូមិស្នួល ឃុំស្នំក្រពើ ទី២.ឈ្មោះ ធិញ ភេទប្រុស នៅភូមិស្នួល ឃុំស្នំក្រពើ ទី៣.ឈ្មោះ សាខន ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ ទី៤.ឈ្មោះ យ៉េង ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ និងទី៥.ឈ្មោះ ណាត ភេទស្រី នៅភូមិត្រពាំងឃុំស្នំក្រពើ ៕

 

Loading...