ដីសប្បទានសង្គមកិច្ចខេត្តគ្រោងចែកជូនប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ អំពីការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ចដំណាក់កាលទី២ ដែលកំពុងអនុវត្តនៅឃុំរ ស្មីសាមគ្គី ស្រុកឱរ៉ាល់ លើផ្ទៃដីដែលមានទំហំ ១.៣២០ហិកតា ហើយរដ្ឋបាលខេត្តនឹងអភិវឌ្ឍតំបន់នោះ ឲ្យក្លាយជាតំបន់ថ្មីមួយដែលមានភាពរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីក្រុមការងារខេត្ត ទទួលបន្ទុកគម្រោងបែកចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ក្រុមការងារគម្រោង LASED II ថ្នាក់ជាតិ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺមានដីជាច្រើនកន្លែង ដែលត្រូវចាត់ចែងជាដីសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឡែក ការបែងចែកដីសង្គមកិច្ចនោះ បានធ្វើឡើងម្តងរួចមកហើយ ហើយលើកទី២នេះ ក៏កំពុងអនុវត្តផងដែរ នៅឃុំសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕ មណ្ឌលច្បារមន

 

Loading...