ដីឧទ្យាន​ជាតិ​ «គិរីរម្យ» ការពារដោយព្រះរាជក្រឹត្យ​​ ដែលមន្ត្រីឧទ្យាននុរក្ស និងកូនប្រសារទន្ទ្រានយកជាកម្មសិទ្ធិ ត្រូវបានគណៈបញ្ជការឯកភាពខេត្តបង្ក្រាប

ខេត្តកំពង់ស្ពឺ​៖ ដីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ដែលដោយព្រះរាជក្រឹត្យ ត្រូវបានមន្ត្រីអនុរក្សបរិស្ថានឧទ្យានជាតិនេះនិងកូនប្រសារជមន្ត្រី ទន្ទ្រាន ហ៊ុំព័ន្ធ រំលោភយក ជាកម្មសិទ្ធិិត្រូវបានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី06 ខែមិថុនា ឆ្នាំ២០២០នេះ។

កម្លាំងចម្រុះដែលមានកងរាជអាវុធហត្ថ កងនគរបាលជាតិ​ និងមានការចូលរួមពីមន្ត្រីបរិស្ថាន ផងនោះ ក្រោមការដឹកនាំ របស់គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានចុះ រុះរើ របងលួស រោងចាំដី សំណង់ខុសច្បាប់ ដទៃទៀត ដែលសង់រំលោភយកដីឧទ្យានជាតិ «គិរីរម្យ» ​ដោយក្រុម​អា​ណាធិបតេយ្យ​ទន្រ្ទា​នយក​ ជាកម្មសិទ្ធិិត្រូវ​បានរុះរើ និងដុតកម្ទេចចោល។

កម្លាំង​ចម្រុះ របស់គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក សរ​ សុពុត្រា​ អភិ​បាល​រង ខេត្ដកំពង់ស្ពឺ​ តំណាង​លោក វុី​ សំណាង​ អភិបាល​ខេត្ដ​ និងជាប្រធានគណៈបញ្ជាការឯក​ភាពខេត្ដ​ បានចុះពិនិត្យនិងធ្វេីការរុះរេី​ របង​ព័ទ្ធ​ដី​ រោងចាំដី​ និងសំណង់​អាណាធិបតេ​យ្យ​សង់រំលោភយកដីធ្វេីជាកម្មសិទ្ធិ​ នៅក្នុង​តំបន់ឧទ្យា​នជាតិ​ ព្រះសុរាម្រិត​កុសុមៈ​ «គីរីរម្យ​» ចំណុចរង្វង់មូលនាគព័ន្ធ​, អូរកសេះ​ ក្នុងឃុំចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។

កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្ត​ បានអះអាងថា មានក្រុមអាណាធិបតេយ្យងជាច្រើនលួចធ្វេីសកម្មភាព ទន្រ្ទាន ធ្វើរបងហ៊ុំព័ន្ធ​ សហ់រោងចាំដី បោះបង្គោល​ ដើម្បីរំលោភយកដីការពារដោយព្រះរាជក្រឹត្យធ្វេីជាកម្ម​សិទ្ធទាំងបំពានច្បាប់​ តាមរយះការគៀងគរពលរដ្ឋមកពីរតំបន់ឆ្ងាយ និងផ្ដល់លុយដោយធានាថាគ្មានការការបង្រ្កាបពីរ​សមត្ថកិច្ច​ ជំនាញ​ពាក់ព័ន្ធ​ ។

ពាក់ព័ន្ធករណី ក្រុមអនាធិបតេយ្យ ដែលធ្វើសកម្មភាព ទន្ទ្រាន ហ៊ុំព័ទ្ធរបងលួស​ បោះបង្គោល សង់រោងចាំដី ដើម្បីរំលោភ ដីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈរាប់សិបហិតាបែបនេះ ហេតុអ្វី បានជា នាយកឧទ្យានជាតិ និងមន្ត្រីបរិស្ថាន មានតួនាទីការពារឧទ្យានជាតិនេះ មិនបានដឹងថា មានជនល្មើស រំលោភកាន់កាប់ដីរបស់រដ្ឋបែបនេះ?​ ឬមួយ អស់លោក បានដឹងដែរ ប៉ុន្តែធ្វើមិនដឹងមិនឮ ដោយសារទទួលបានផលប្រយោជន៍ ពីរក្រុមដែលរំលោភយកដីឧទ្យានជាតិ ទាំងបំពានយ៉ាងដូច្នេះ។

ប្រជាពលរដ្ឋបានរាយការណ៍ ដីក្នុងតំបន់ឧទ្យានជាតិគិរីរម្យ កំពុងរងការរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យដោតគ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរ និងមន្ត្រីបរិស្ថាន ដែលការពារឧទ្យាជាតិឡើយ។

ពលរដ្ឋ បានអះអាងទៀតថា ជនដែលកំពុង រំលោភយកដីរបស់ឧទ្យានជាតិគីរីរម្យនោះ គឺលោក ហេង សុខា ជាមន្ត្រីបរិស្ថានប្រចាំនៅឧទ្យានជាតិគីរីរម្យ និងកូនប្រសារឈ្មោះ ម៉ាង សុវណ្ណារ៉ា ជាមន្ត្រីយោធាតែម្តង។ លោក ហេង សុខា និងកូនប្រសារក៏មានទំនាស់ជាមួយប្រជាពលរដ្ឋរឿងដីធ្លីផងដែរហើយប្រជាពលរដ្ឋបានប្តឹងពួកគេទាំង ២នាក់ ទៅកាន់អាជ្ញាធរទៀតផង។

ប្រជាពលរដ្ឋបានចោទថា លោក ហេង សុខា និងកូនប្រសា បានក្លែងឯកសារជាច្រើនពាក់ព័ន្ធរឿងដីធ្លី ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គីរីរម្យ» ក្នុងការលក់ ទិញ និងកាន់កាប់អាស្រ័យផលជាដើម។

ក្រុមប្រជាពលរដ្ឋជាច្រើននាក់បានរួមគ្នា ដាក់ពាក្យប្តឹងមកអាជ្ញាធរ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះ ចោទប្រកានើឈ្មោះ ហេង សុខា ជមន្ត្រីបរិស្ថានឧទ្យានជាតិគិរីរម្យ និងឈ្មោះ ម៉ាង សុវណ្ណារ៉ា កូនប្រុស ព្រមទាំងបក្ខពួកសកម្មភាពវាយបំបាក់របងព្រំដីរបស់ពួកគាត់ និងបានគំរាមកំហែងប្រើហិង្សាមកលើពួកគាត់ និងជេរប្រមាថផងដែរ។

ក្រោយពីការ ទន្ទ្រាន ហ៊ុំព័ន្ធ សាងសង់រោងចាំដីអាណាធិបតេយ្យ ដើម្បីរំលោភយកដីការពារដោយព្រះរាជក្រឹត្យបែបនេះ ដោយអនុវត្ត​ន៍តាមគោលការណ៍ច្បាប់​ ទើបគណៈបញ្ជាការឯក​ភាព​ខេត្ដ​កំពង់ស្ពឺ ដឹកនាំកម្លាំងបង្ក្រាប​ រុះរេី​របងព័ទ្ធយកដី​ រោងចាំដី​ និងវាយកម្ទេចសំណង់​អាណាធិបតេយ្យ​ជាច្រើនចោល។​ ក្នុងនោះអាជ្ញាធរបានសំណូមពរដល់បងប្អូនប្រ​ជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់​អោយចូលរួមប្រព្រឹត្ដសកម្មភាពធ្វេី​ការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់​បែបនេះ។

ចំណែកលោក វ៉ី សំណាង បានលើកឡើងថា «ឈប់បានឈប់ទៅ! កុំនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ហើយធ្វើជាឈ្លោះគ្នា ដាក់ឲ្យខ្ញុំកាត់ឲ្យខាងនេះ កាត់ឲ្យខាងនោះ មិនអាចទៅរួចទេ»។

ខាងក្រោមនេះ ជាសកម្មភាពគណៈជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះបង្ក្រាបភាពអាណាធិបតេយ្យដែលត្រូវទន្ទ្រានកាន់កាប់ដីរដ្ឋកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ»។

សូមបញ្ជាក់ថា ក្រៅពីលោក​​ ហេង សុខា ជាមន្ត្រីបរិស្ថានឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គិរីរម្យ» និងកូនប្រសាររងការចោទប្រកាន់ថា បានរំលោភយកដីឧទ្យានជាតិជាកម្មសិទ្ធិនោះ ក៏អាចនៅមានកន្លែងផ្សេងរងការទន្ទ្រាន កាន់កាប់ និងរំលោភបែបនេះ​ដែរ ប៉ុន្តែគ្រាន់ប្រើរូបភាពខុសគ្នាប៉ុណ្ណោះ។

លោក ហេង សុខា​ មន្ត្រីឧទ្យានជាតិគិរីរម្យ និងកូនប្រសា មិនទាន់អាចទំនាក់ទំនងសុំការបកស្រាយជុំវិញការចោទប្រកាន់ខាងលើនេះបានឡើយ ៕

Loading...