ដី​ព្រៃ​​លិច​​ទឹក ៤​ហិក​តា ត្រូវ​​ក្រុម​ហ៊ុន​​ឈូស​ឆា​យ ជីក​​ស្រះ​​ជាង ១​​ខែ ម​ន្ត្រី​​ជំនាញ​ និ​ង​អា​ជ្ញា​ធរ ស្រុក​​កំ​ពង់​ត្រ​ឡាច ឆ្លើ​យថា​​មិន​ដឹ​ង​


ខេត្តកំពង់ឆ្នាំង ៖ ដីព្រៃ​​លិច​ទឹ​ក​មួ​យ​កន្លែង ​ជា​ប់​និ​ង​ផ្លូវ​លំ ត្រូវ​បាន​​ក្រុម​ហ៊ុន​​មួយ មិន​ស្គា​ល់​ឈ្មោះ ធ្វើកា​រ​ឈូ​សឆា​យ គាស់​​រំលើ​ង ជីក​ជា​​ស្រះ​​ធំៗ​និ​ង​​ជ្រៅ ​​គ្មាន មន្ត្រី​ណា​ម្នា​ក់​​ឆ្លើយ​​ថា ដឹង​​នោះ​​ឡើយ​។ ប្រជា​ពលរដ្ឋ បាន​ធ្វើ​ការ​រិះគន់ ករ​ណីនេះពេញៗ​មាត់​ថា បើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក មិន​បើកដៃ អោយ​ក្រុមហ៊ុន មួយ​នោះ ធ្វើការ​ឈូសឆាយ រុករាន​ទន្ទ្រាន និង​ជីក​កកាយ មិនមាន​នរណាម្នាក់ ហ៊ាន​នោះដែរ​ ។

​ប្រជាពលរដ្ឋ បាន​លើកឡើងថា ការ​ឈូសឆាយ ដីព្រៃ​លិច​ទឹក បែប​អនាធិបតេយ្យ ចេញ​ជា​ស្រះ ធំៗ​ជ្រៅៗ​បែបនេះ បានកើត​ឡើង ជាង​មួយ ១​មកហើយ គេ​មិនដែល​ឃើញ មាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ឃុំ មក​ធ្វើ​ការឃាត់​នៅឡើយ​។ ដោយឡែក នាយ​សង្កាត់ រដ្ឋបាល​ជលផល ស្រុក​កំពង់ត្រឡាច លោក គឹម ហេង​ហេង ធ្លាប់បាន​ប្រាប់ អ្នកកាសែត​ថា លោក​ពិតជា មានការ​ឆកល្វែង មិន​បានដឹង​ពិតមែន ក្រោយពី​មាន ការសាកសួរ ពី​អ្នកសារព័ត៌មាន និង​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ទើបបាន​ដឹងថា ជា​របស់​ក្រុមហ៊ុន​ចិន​មួយ ផលិត​ទឹក​សុទ្ធ មួយកន្លែង នៅ​ឃុំ​លង្វែក ជា​អ្នក​ជីក​កកាយ រុករាន​ឈូសឆាយ ប៉ុន្តែ​គេ​មិនបាន សុំច្បាប់​អនុញ្ញាតិ នៅឡើយ ហើយ​ដី ត្រង់ចំណុច ខាងលើនេះ គឺ​មួយចំនួន​ជា ដីស្រែប្រាំង របស់​ប្រជាពលរដ្ឋ និង​មួយចំនួនទៀត ជា​ដីព្រៃ​លិច​ទឹក ពិតមែន ។

​ដោយឡែក អភិបាល ស្រុក​កំពង់ត្រឡាច លោក ឈឹម វុ​ទ្ធា បាន​ឆ្លើយ​តាម​រូ​ទូរ​សព្ទ័ ប្រាប់​អ្នកកាសែត យ៉ាងខ្លី​ថា លោក​មិនដឹង​ទេ និង​បាន​បិទ​ទូរ​សព្ទ័ ចោល​តែម្តង​។ ពាក់​ព័៏​ន្ធ​និង​ករណី ខាងលើនេះ ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ នៅតែមាន ការងឿងឆ្ងល់​ថា ការ​ឈូសឆាយ ជីក​កាយ​រុករាន ទន្ទ្រានព្រៃ​លិច​ទឹក ម្តុំ​ខាងលើនេះ ជាង​មួយខែ​មកហើយ ហេតុអ្វី​បានជា មន្ត្រី​ជំនាញ ពាក់ព័ន្ធ ក្នុង​តំបន់​ខាងលើ និង​មន្ត្រី និង​អាជ្ញាធរ​ស្រុក បែ​ជា​ឆ្លើយថា មិនដឹង​ទៅវិញ​។ ក្រោយពេល អ្នកកាសែត ចុះទៅ​ដល់ ទីតាំង​នោះ គ្រឿងចក្រ ត្រូវបាន​ជម្លៀសចេញ ទាំងយប់​បាត់អស់​។ ប្រជាពលរដ្ឋ នៅក្នុង​តំបន់ ខាងលើនេះ បាន​សំណូមពរ ដល់​លោក​អភិបាល ខេត្តកំពង់ឆ្នាំង ក៍​ដូចជា​មន្ទីរ​ពាក់ព័ន្ធ ជួយ​ចាត់វិធានការ ស្រាវជ្រាវ​បន្ទាន់ ដើម្បី​វែកមុខ អ្នក​នៅ​ពីក្រោយ នៃ​ការជីក​កកាយ ដីព្រៃ​លិច​ទឹក យកទៅ​ធ្វើជា កម្មសិទ្ធិឯកជន​៕

 

Loading...