ដឹកគោទៅចងក្រោយផ្ទះ​ប្រ​ទះ​ឃើញ​សព​ហើម​អណ្តែត​ទឹក​

ភ្នំពេញ៖ សាកសពហើមធុំក្លិនអសោធទៅហើយត្រូវបានប្រជាពលរដ្ឋដឹកគោយកទៅចង ប្រទះឃើញអណ្តែតទឹកស្ទឹងព្រែកត្នោត នៅភូមិព្រែក​ជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ​ កាលពី​វេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២២ខែកញ្ញា ​។

តាមសម្ដី ​បុរសអ្នកភូមិមា្នក់ឈ្មោះ វ៉ាត ដាវុធ អាយុ៣១ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ​ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់​បា​ន​ដឹកគោយកទៅចងនៅក្រោយផ្ទះរបស់​ខ្លួន ​ក៏បានប្រទះឃើញសពអណ្តែតទឹកស្មានថាជាសត្វជ្រូកក៏យកដុំដីទៅគប់ ។ បន្ទាប់​​មកមេឃភ្លៀង​ស្រាប់តែឃើញ​មានស្លៀកខោទើបដឹងថាជាមនុស្សស្លាប់រត់ទៅរាយ ​ការណ៍​ប្រាប់សមត្ថកិច្ច។

តាមការពិនិត្យ​កោលស្យវិច័្ចយរបស់សមត្ថកិច្ច ​បានឲ្យដឹងថា សពដែលស្លាប់អណ្តែតទឹកនោះ មានវ័យប្រមាណ២០ឆ្នាំ ភេទប្រុស ហើយនៅជាប់​នឹ​ង​ខ្លួនមានស្នាមរឹតកសង្ស័យថា ជាករណីឃាតកម្ម មិនមែនជាលង់ទឹកស្លាប់ទេ​ ។ ដោយសារតែសពមានសភាពហើមធុំក្លិន អសោចន៍ទៅហើយរ​ហូត​ដល់​ម៉ោង​១រសៀលថ្ងៃដដែល នៅមិនទាន់បានស្រង់ចេញពីក្នុងទឹកនៅឡើយទេ បានត្រឹមតែឈរពិនិត្យមើលពីលើគោកនៅ​ជាប់នឹងសពតែ​ប៉ុ​ណ្ណោះ ។

បន្ទាប់ពីទទួលដំណឹងថាមានសពអណ្តែតទឹកអាជ្ញាធរភូមិបានប្រកាសសួរប្រជាពលរដ្ឋ ក្នុងភូមិមានបាត់សមាជិកគ្រួសារឬទេ ប៉ុន្តែនៅក្នុងភូមិអត់​មាន​អ្នក​បាត់​ស​មាជិកទេ ។ សពមិន ទាន់មានសាច់ញាតិនៅឡើយទេ ពេលដែលសមត្ថកិច្ចស្រង់បានយកទៅតម្កល់ទុកបូជាតាមប្រពៃណី ៕

2015_09_22_02_09_42_1 2015_09_22_02_09_42_2 2015_09_22_02_09_42_3 2015_09_22_02_09_42_4

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *