ដឹកទាល់តែក្រឡាប់ផ្ងារជើងហើយនៅតែមិនមានអាជ្ញាធរពាក់ព័ន្ធឬមន្ត្រីណាម្នាក់រវល់អើពើឡើយ

ខេត្តឧត្តរមានជ័យ: ក្រុមឈ្មួញដឹកជញ្ជូនឈើក្រាក់ខុសច្បាប់កំពុងតែកាប់បំផ្លាញហើយដឹករហូតទាល់តែក្រឡាប់ផ្ងាជើងហើយតែគ្មានអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធណាម្នាក់រវល់អើពើបង្ក្រាបទាល់តែសោះ ឬមួយក៏ដឹងហើយតែធ្វើមិនដឹង?

ជាក់ស្តែងនៅថ្ងៃទៅ២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង៣៥នាទីភ្នាក់ងារសារព័ត៌មានអាណាចក្រខ្មែរប្រចាំនៅខេត្តឧត្តមានជ័យបានប្រទះឃើញគោយន្តមួយក្រុមបានកំពុងតែកាប់បំផ្លាញឈើក្រាក់ស្រស់ៗដឹករហូតទៅមុខលែងរួចក៏ក្រឡាប់ធ្លាក់ប្រឡាយផ្ងាជើងដែលមានទីតាំងស្ថិតនៅភូមិ មនោរម្យ១ ជាប់ព្រំប្រទល់ភូមិមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានលួចខ្សិបប្រាប់អ្នកសារព័ត៌មានយើងថាកន្លងមកគាត់ធ្លាប់ឃើញក្រុមមន្ត្រីបរិស្ថាន នឹងមន្ត្រីពាក់ព័ន្ធផ្សេងៗបង្ក្រាបខ្លះដែរតែដោយឡែកតែនៅចំណុចភូមិឃុំខាងលើនេះមិនដែលឃើញបង្ក្រាបទាល់តែសោះគឺបណ្តោយអោយក្រុមឈ្មួញទាំងនេះដឹកជញ្ជូនបានដោយសេរី បែបនេះសង្ស័យតែមានអ្វីនៅពីក្រោយឬក៏អាចបានទទួលសំណែនអ្វីមួយពីក្រុមកាប់បំផ្លាញព្រៃឈើទាំងនេះហើយមើលទៅ?

តែបើប្រភពពីក្រុមឈ្មួញដឹកឈើខ្លះបានបង្ហើបថារាល់ពេលដឹកជញ្ជូនម្តងៗពួកគាត់តែងតែបង់លុយដល់សមត្ថកិច្ចនៅតាមដងផ្លូវមួយកន្លែង២ម៉ឺនរៀលហើយទំរាំតែដល់ទីតាំងដែលត្រូវទំលាក់ចុះអោយម៉ូយគឺត្រូវចំណាយជារាប់ម៉ឺនរៀលក្នុងមួយជើងៗ។

ក្នុងនោះដែរប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានសូមសំណូមពរដល់លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យជាពិសេសលោក អ៊ុំ សៅរិទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសូមមេត្តាមានវិធានការដាក់បទបញ្ជាដល់មន្ត្រីក្រោមឪវាទធ្វើការបង្ក្រាបនឹងទប់ស្កាត់រាល់ទង្វើខុសច្បាប់ទាំងនេះផង ធ្វើបែបនេះគឺដើម្បីចូលរួមថែរក្សាការពារព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នាបើមិនដូច្នោះទេនឹងអាចមានការរិ:គន់ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាការអស់ជំនឿទុក្ខចិត្តទៅមន្ត្រីជាក់ជាមិនខាន។

សូមបញ្ជាក់ផងដែរថាជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានអាណាចក្រនៅមិនទាន់មានការបំភ្លឺណាមួយពីមន្ត្រីពាក់ព័ន្ធណាម្នាក់នៅឡើយទាំងអស់គ្រាន់តែជាសេចក្តីរាយការណ៍នឹងលើកយកប្រភពខ្លះៗពីប្រជាពលរដ្ឋតែប៉ុណ្ណោះដូច្នេះយើងខ្ញុំនឹងរងចាំការបកស្រាយក៏ដូចជានឹងរងចាំមើលការអនុវត្តន៍របស់មន្ត្រីពាក់ព័ន្ធជាបន្តទៀត៕

Loading...