ដឹក​ដៃ​គ្នា​ទៅ​តុលាការ សុំ​រៀបការ​តាមច្បាប់ ព្រោះតែ​ម្តាយ​ខាង​ស្រី តាម​បំបែក​

​ខេត្ដ​កណ្ដាល ៖ គូ​ស្នេហ៍​​វ័យ​ក្មេង បាន​ស​ម្រេច​​ចិ​ត្ដ​​ដឹក​​ដៃ​​គ្នា ចូល​មក សា​លា​ដំបូង​​ខេត្ដ​​ក​ណ្ដា​ល កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៦ ខែ​មក​រា ឆ្នាំ​​២០​១៥ ប្ដឹង​​សុំ​​រៀប​អា​ពាហ៍​ពិ​ពាហ៍ ដោយ​​ស្រប​ច្បាប់ ប​ន្ទាប់​ពី​​ពួក​គេ​​រង​​គំ​នាប ពី​​ភា​គី​​ម្ដាយ​​ខាង​​ស្រី ដែល​​ព្យា​យាម​​បំបែក ស្នេហា​របស់​ពួកគេ ២-៣ ដង​រួចមកហើយ តែដោយសារ ក្ដី​ស្រឡាញ់​ពេញ​បេះដូង បានធ្វើឱ្យ​ភាគី​ខាង​ស្រី រត់​មក​នៅផ្ទះ​ខាង​ប្រុស និង​ដឹក​ដៃ​គ្នា​ចូលមក​តុលាការ ដើម្បី​សម្រេច​ឲ្យ​ពួកគេ រៀបការ​ដោយ​ស្របច្បាប់​។​

​ភាគី​ខាង​ប្រុស​មានឈ្មោះ ទីណា ប៊ុនថន ហៅ​កញ្ចុះ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ហើយ​ចំណែក ភាគី​ខាង​ស្រី​ឈ្មោះ ផល សុភ័ន្ដ អាយុ ១៧​ឆ្នាំ មាន ទីលំនៅ​ភូមិ​ពោធិ៍​រាមា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ដ​កណ្ដាល ។ ពួកគេ​បាន​សាង​ស្នេហ៍ តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ នៅ​គ្រា​ដែល​ពួកគេ មាន​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ រហូត​ក្លាយជា ចំណង​ស្នេហ៍​ដ៏​ជ្រាលជ្រៅ ធ្វើឱ្យ​ម្ដាយ​ខាង​ស្រី​ខឹងសម្បា ក៏​ដាក់​ពាក្យបណ្ដឹង ទៅ​ស្នងការ​នគរបាល ខេត្ដ​កណ្ដាល ដោយ​ចោទប្រកាន់ ភាគី​ខាង​ប្រុស​ថា នាំយក​អនីតិជន ចេញ​ដោយ​មិន​ស្របច្បាប់ តាម​មាត្រា​៨ ច្បាប់​ស្ដីអំពី​ការជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។​

​ដោយ​ទទួលរង​នូវ ការ​តាម​បំបែកបំបាក់ ជាច្រើនលើក​ច្រើនសា បានធ្វើឱ្យ​គូស្នេហ៍​ទាំង​២ ដែល​សម្រេច​ចិ​ត្ដ រួមរស់​ជាមួយគ្នា ជាង ៣​ឆ្នាំ ដឹក​ដៃ​គ្នា​ចូលមក សាលាដំបូង​ខេត្ដ​កណ្តាល កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ម្ដង​រួចមកហើយ ដោយ​ធ្វើលិខិត​ព្រមព្រៀង រវាង​ឈ្មោះ ផល សុភ័ន្ដ ភេទ​ស្រី អាយុ ១៧​ឆ្នាំ និង​ឈ្មោះ ទីណា ប៊ុនថន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ដោយ​រៀបរាប់ថា ពួកគេ​ទាំង ២​នាក់ បាន​ស្រឡាញ់គ្នា ជា​ប្ដី​ប្រពន្ធ​រយៈពេល ៣​ឆ្នាំ ហើយដោយ​គ្មាន​អ្នកណា​បង្ខិតបង្ខំ​នោះ គឺ​សុំឱ្យ​ស្ថាប័ន​តុលាការ ជួយ​អន្ដរាគមន៍ ឱ្យ​ពួកគេ​ទាំង ២​នាក់ បាន​រៀប​អាពាហ៍ពិពាហ៍ មិន​ដូច​ម្ដាយ​ខាង​ស្រី ឈ្មោះ ស្រេង អ៊ី​ម អាយុ ៣៧​ឆ្នាំ ប្ដឹង​ចោទប្រកាន់​នោះទេ​៕

kandal

kandal 1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *