ដឹងអត់? ស្ត្រី​ឧស្សាហ៍សម្រេច​កាម​ដោយ​ខ្លួន​ឯង​ ជួយឲ្យ​សុខភាព​កាន់តែ​ល្អ​ឡើង​ៗ

ស្រ្តី​ដែល​​សម្រេច​កាម​ដោយ​ខ្លួនឯង មិន​មែន​ជា​រឿង​មិន​ល្អ​ឡើយ។ អត្ថបទ កញ្ញា ដែល​​បង្ហាញ​ជូន​នេះ​ នឹង​រៀបរាប់​ពី​អត្ថប្រយោជន៍​សុខភាព​របស់​ស្ត្រី​បាន​មកពី​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នេះ៖

១.ជួយ​សុខភាព​បេះដូង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង

ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ជា​ទៀងទាត់ ធ្វើ​ឲ្យ​មាន​អត្រា​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ថយ​ចុះ។ វា​អាច​ជួយ​ឲ្យ​សុខភាព​បេះដូង​ដោយ​ប្រយោល​ប្រសើរ​ឡើង​ជាប្រចាំ និង​ជួយ​បង្កើន​​អាយុ។

២.ជួយ​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ

ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ក្នុង​មួយ​សប្ដាហ៍ ៣ ទៅ ៤ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ​រហូត​ដល់​ទៅ ៥០ ភាគរយ។ កត្តា​ទាំងនេះ​ធ្វើឲ្យ​ស្ត្រី​មាន​អារម្មណ៍​ថា​អាច​សម្រាក និង​មាន​ផាសុកភាព។

៣.បង្ការ​ការ​ឆ្លង​មេរោគ​ស្បូន

ប្រសិនបើ​ស្ត្រី​ធ្វើ​បែប​នេះ​ជា​ទៀងទាត់ សុខភាព​ស្បូន និង​ទ្វារមាស​មាន​សុខភាព​ល្អ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​បាន​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​មាត់ស្បូន​បាន​ថែម​ទៀត​ផង។

៤.ព្យាបាល​ផ្លូវ​បង្ហូរ​ទឹកមូត្រ

ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹកមូត្រ (UTI) គឺជា​បញ្ហា​ទូទៅ​មួយ​ចំពោះ​ស្ត្រី​ទៅ​ហើយ។ អ្នកស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ឲ្យ​ដឹង​ទង្វើ​ដែល​ស្រី​ៗ​សម្រេច​កាម​ដោយ​ខ្លួនឯង​អាច​ជួយ​ការ​កាត់​បន្ថយ​ឱកាស​ឆ្លង​ ជំងឺ​នេះ​បាន​ច្រើន។ ព្រោះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រីករាយ ជួយ​ក្នុង​ការ​បញ្ចេញ​ចោល​នូវ​បាក់តេរី​ទាំងអស់​ដែល​ចេញពី​ទ្វារមាស និង​បំពង់​បង្ហួរនោម។

៥.ជួយ​ឲ្យ​គេង​លក់​ស្រួល

សកម្មភាព​នេះ​បាន​ផ្ដល់​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​បាន​សម្រាក និង​រីករាយ។ វា​បាន​កម្ចាត់​ភាព​តានតឹង និង​ការ​ថប់​អារម្មណ៍។ ក្រោយ​បន្ធូរ​អារម្មណ៍​រួច ស្ត្រី​អាច​សម្រាក​ដោយ​ភាព​ស្កប់ស្កល់​ជាង​ពេល​ធម្មតា។

៦.មោទនភាព​លើ​ខ្លួនឯង

មិន​មាន​អ្វី​ខុស​ឡើយ​ដែល​ស្ត្រី​សម្រេច​កាម​ដោយ​ខ្លួនឯង​នោះ។ សម្រេច​កាម​ដោយ​ខ្លួនឯង​ធ្វើឲ្យ​អ្នក​បាន​ដឹង​អំពី​រាងកាយ ផ្ដល់​នូវ​ទំនុក​ចិត្ត និង​ធ្វើឲ្យ​ស្ត្រី​​មាន​អារម្មណ៍​មោទនភាព​ចំពោះ​រូបរាង​ខ្លួន​ឯង។

៧.មាន​សុវត្ថិភាព

វិធី​ដែល​សម្រេច​ខ្លួន​ឯង​នេះ មាន​សុវត្ថិភាព​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ការ​សប្បាយ​ផ្នែក​ផ្លូវ​ភេទ ដោយ​មិន​ចាំបាច់​ខ្លាច​មាន​ផ្ទៃពោះ ឬ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេង​ៗ៕

Loading...