ដុតកម្ទេចចោលប្រហិតខូចគុណភាព២២០គីឡូក្រាម និងទំនិញហាមឃាត់ខុសច្បាប់ច្រើនប្រភេទទៀត

ខេត្តប៉ៃលិន៖ ប្រហិតខូចគុណភាពបង្កប៉ះពាល់ដល់សុខភាពពលរដ្ឋ អ្នកទទួលទានចំនួន២២០គីឡូក្រាម ដែលអាជីវករលក់បោះដុំ និងទំនិញចំណីអាហារហាមឃាត់ខុសច្បាប់ជាច្រើនប្រភេទទៀត ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសហការ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនចុះទៅត្រួតពិនិត្យ និងបង្រ្កាបដកហូតពីអាជីវករដាក់លក់ក្នុងផ្សារប៉ាហ៊ី ក្រុងប៉ៃលិន ហើយប្រហិត និងទំនិញខូចគុណភាពទាំងនោះត្រូវបានយកមដុតកំទេចចោលដើម្បីបញ្ចៀសការគ្រោះថ្នាក់សុខភាពពលរដ្ឋ ។

ប្រតិបត្តិការនៃចុះត្រួតពិនិត្យនិងបង្រ្កាបទំនិញហាមឃាត់ខុសច្បាប់ និងខូចគុណភាព ពីសំណាក់មន្រ្តីជំនាញខេត្តប៉ៃលិន ត្រូវគេមើលឃើញថាទន្ទឹមដែលមន្រ្តីជំនាញកំពុងរិតបន្តឹង ទៅលើសុវត្ថិភាពចំណីអាហារ ទាំងការនាំចូលទំនិញតាមច្រកអន្តរជាតិព្រំ និងការត្រួតពិនិត្យនៅលើទីផ្សារក្នុងខេត្តប៉ៃលិន ចូលរួមបង្ការទប់ស្កាត់ នៃការចរាចរទំនិញគ្មានសុវត្ថិភាព បង្កគ្រោះថ្នាក់សុខភាពដល់ពលរដ្ឋនោះ ។

មន្រ្តីជំនាញចុះបង្រ្កាបទំនិញចំណីអាហារគ្មានសុវត្ថិភាពខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៦ ដឹកដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិនបានដឹងថា៖មន្រ្តីកាំកុងត្រូល និងមន្រ្តីមន្ទីរពាណិជ្ជកម្មតែងតែសហការគ្នាធ្វើការចុះត្រួតពិនិត្យនិងណែនាំដក់អាជីវករលក់ដូរទំនិញផ្នែក ម្ហូបអាហារដែលដាក់តាំងលក់នៅតាមផ្សារក្នុងភូមិ ឃុំ ស្រុក ក្រុង អោយមានអនាម័យ វិចខ្ចប់ត្រឹមត្រូវនិងមានគុភាពល្អ ដើម្បីថែរក្សាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងនៅពេលនេះសាខាកាំកុងត្រូលខេត្តប៉ៃលិនបានធ្វើការត្រួតពិនិត្យតូបមួយកន្លែងដែលលក់ប្រហិតបោះដុំ និងរាយ នៅចំណុចផ្សាប៉ាហ៊ី បានរកឃើញថាប្រហិតទាំងនោះគឺខូចគុណភាព គ្មានអនាម័យ ដែលមិនបានក្លាសេអោយបានត្រឹមត្រូវតាមគោលការច្បាប់ហើយមន្រ្តីជំនាញធ្វើការដកហូតភ្លាមៗពីអាជីវករនិងអប់រំអាជីវករបញ្ឆប់ការលក់ប្រហិតនិងទំនិញគ្មានគុណភាពហើយដកហូតយកដុតកំទេចចោលតែម្តង។

ក្នុងឱកាសនោះលោកសាន វិជ្ជា សារ៉ា វុធ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរត្រូវទុកដាក់ទំនិញម្ហូបអាហារអោយមានអនាម័យល្អដើម្បីការពារសុខភាពយើងទាំអស់គ្នា៕ ពាយព្យ

ksmos (1)

ksmos (2)

ksmos (3)

ksmos (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *