ដុតគំនរសំរាមក្នុងបិវេណក្រោយផ្ទះ មិនប្រយ័ត្នអត់ពន្លត់ឆេះរាលដាលផ្អើលទាំងយប់

ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយចំនួនមិនយកសំរាម ទៅគរកន្លែងដាក់សំរាមទុកឲ្យរថយន្តក្រុមហ៊ុនស៊ីនទ្រីដើរប្រមូលទេខ្លាចអស់ ថ្លៃសេវាបែរជាយកសំរាមទៅដុតចោលនៅចោលក្រោយផ្ទះ ធ្វើឲ្យហុយផ្សែងនិងហុយកំទេចផេះទៅលើអ្នកជិតខាងស្ទើររាល់ថ្ងៃ ។ ជាក់ស្តែងដោយឡែកផ្ទះបង្រៀនបើកបររថយន្តមួយកន្លែង បានយកសំរាមទៅដុតនៅក្រោយផ្ទះរួច មិនបានពន្លត់ភ្លើងហើយចូលសម្រាកអស់ ធ្វើឲ្យអណ្តាតភ្លើងឆេះរាលដាល។បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង ៣០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ២០១៦ នៅក្នុងបិវេណផ្ទះ បង្រៀនបើកបរយីហោ(៨មិនា) តាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវមកដល់ចំនុចខាងលើ ស្រាប់តែឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងផ្ទះ បង្រៀនបើកបររថយ្ត ។ ទើបអ្នកធ្វើដំណើរនាំគ្នាស្រែកប្រាប់អ្នកជិតខាង និងគោះទ្វារហៅម្ចាស់ផ្ទះដែលកំពុងតែដេកលង់លក់នៅក្នុងផ្ទះ ពេលម្ចាស់ផ្ទះដឹងខ្លួនបាននាំគ្នាបើកទ្វារចេញមកក្រៅមើល ។ ស្រាប់តែឃើញអណ្តាតភ្លើងឆេះចេញពីខាងក្រោយផ្ទះ ដែលជាកន្លែងបោះចោលសំរាមពេលនោះ អ្នកជិតខាងបាននាំគ្នាទាញទុយោទឹកនាំគ្នាជួយបាញ់អស់រយៈពេល១៥នាទី ទើបភ្លើងរលត់ទៅវិញ។
សមត្ថកិច្ចនិងប្រជាពលរដ្ធបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះបណ្តាលមកពីម្ចាស់ផ្ទះយកសំរាមទៅបោះចោលនៅខាង ក្រោយផ្ទះរួចហើយបានដុតសំរាមចោល ដោយមិនបានពន្លត់ភ្លើងអោយបានត្រឹមត្រូវ ក៏នាំគ្នាចូលដេក ទើបធ្វើឲ្យរងើកភ្លើង ដែលនៅសល់បន្តឆេះរាលដាល ។ ម្យ៉ាងទៀតប្រជាពលរដ្ឋបានលើកឡើងថាដោយសារតែម្ចាស់ផ្ទះមិនព្រមយកសំរាម ទៅបោះនៅកន្លែងដែលគេដាក់សំរាម ព្រោះខ្លាចគេយកលុយថ្លៃសេវា បានចេះតែយកសំរាមទៅដុតចោលដូចនេះ។
ប្រជាពលរដ្ឋសំណូមសូមឲ្យអាជ្ញាធរដែលជាម៉ែឪមេត្តាជួយណែនាំដល់ប្រជាពលរដ្ឋមួយ ចំនួនតូចដែលរស់នៅក្នុងរាជធានីភ្នំពេញកុំឲ្យដុតសំរាមនៅ ក្នុងដីឡូត៍របស់ខ្លួននៅជាប់នឹងផ្ទះអ្នកជិតខាងរស់នៅធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពដល់អ្នកជិតខាង ព្រមទាំងបង្កឲ្យមានអគ្គីភ័យកើតឡើងជាយថាហេតុទៀត ដែលកន្លងមកមានអាជ្ញាធរនៅតាមបណ្តា ខណ្ឌនៅក្នុងរាជធានីភ្នំពេញបានហៅម្ចាស់ផ្ទះដែលដុតសំរាមធ្វើឲ្យមានផ្សែង ហុយភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទៅណែនាំនិងធ្វើកិច្ចសន្យាឲ្យឈប់ដុតសំរាមទៀត ដោយឡែកអាជ្ញធរនៅតាមខណ្ឌជាយរាជធានីភ្នំពេញដូចជាខណ្ឌដង្កោនិងខណ្ឌពោធិ៍ សែនជ័យជាដើមហាក់ដូចជាមិនបានចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋមួយចំនួនដែល តែងតែដុតសំរាមនៅតាមផ្ទះជារៀងរាល់ថ្ងៃនោះទេ ។
អគ្គីភ័យខាងលើ នេះមិនបណ្ដោយឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងអ្នករងរបួសនោះទេ គ្រាន់តែធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោតែប៉ុណ្ណោះ ៕

IMG-233

IMG-IPEG

Loading...

Leave a Reply

Your email address will not be published. Required fields are marked *