ដុតទៀនធ្វេសប្រហែសបណ្តាលឲ្យឆេះផ្ទះ២ខ្នងនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ផ្ទះ២ខ្នងត្រូវអណ្តាតភ្លើងឆាបឆេះម៉ត់ ដោយសារតែការដុតភ្លើងទៀន ធ្វេសប្រហែស បណ្តាលឲ្យភ្លើងរាលឆេះ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាប៉ាវបំពេញទេ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារការធ្វេសប្រហែស ដុតទៀនបំភ្លឺ មិនបានពន្លត់ ។

ប្រភពបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ណុះ ម៉ាន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ និងឈ្មោះ ហ៊ីម ម៉ាត់លីប ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរឥស្លាម ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ទំហំ៦ម៉ែទ្រគុណ៨ម៉ែត្រ ៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *