ដុតផ្ទះខ្លួនឆេះម៉ដ និងគំរាមសម្លាប់ប្រពន្ធថែមទៀត ព្រោះជំងឺសរសៃប្រសាទធ្វើទុក្ខ

ខេត្តកំពង់ចាម៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើ ងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២,០០នាទី នៅភូមិតាអុង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយសារបុរសម្នាក់បានគំរាមសម្លាប់ប្រពន្ធ និងដុតផ្ទះរបស់់់់់់ខ្លួន ។

ប៉ូលិសបានឲ្យដឹងថា ជនបង្កមានឈ្មោះ នួន ទីលុន ភេទប្រុស អាយុ៣៨ឆ្នាំ (មានជំងឺសរសៃប្រសាទ) រស់នៅ នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានដុតផ្ទះរបស់ខ្លួនមានទំហំ៧×៨ម៉ែត្រ ព្រមទាំងគំរាមកាប់សម្លាប់ប្រពន្ធកូន ។

ប៉ូលិសបានបន្តថានៅពេលនោះ ក្រុមគ្រួសារប្រពន្ធកូនបានផ្តិតមេដៃលើលិខិតសំណូមពរសូមឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ ដើម្បីធានាសុវត្ថិភាពរបស់ពួកគាត់ ។

ប៉ូលិសបានបន្តថា បន្ទាប់ពីបានទទួលសំណូមពរភ្លាម លោក វរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានដឹកនាំកម្លាំងនគរបាលអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលចុះជួយពន្លត់ភ្លើងបានទាន់ពេលវេលា ។

ប៉ូលិសបានបន្តថា ចំណែកឈ្មោះនួន ទីលុន (ជាជនបង្ក)ដែលបាន ដុត ផ្ទះនោះ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការលួងលោម ចរចា តែមិនបានសម្រេច ដោយ ជនបង្កនៅក្នុងផ្ទះចាក់សោរទ្វាពីខាងក្នុង និងកាន់កាំបិតខ្វែវ, ពូថៅ ដាវ និងយកជំពាមកៅស៊ូបាញ់គ្រាប់ដែក មកលើសមត្ថកិច្ចបណ្ដាលឲ្យរងរបួស០៣នាក់ និងត្រូវប្រជាពលរដ្ឋរងរបួស០២ នាក់ទៀត ។

ប៉ូលិសបានបន្តថា រហូតដល់វេលាម៉ោង ២១ និង០៨នាទីទើបសមត្ថកិច្ចបានការអនុញ្ញាតពីលោកព្រះរាជអាជ្ជា អមសាលាដំបូងខេត្តកំពង់ចាមសម្រេច គាស់ដំបូល និងរុះរើជញ្ជាំងសំរុកឡើងលើដំបូលទៅបង្ក្រាបចាប់ឃាត់ខ្លួនបាន ។

ប៉ូលិសបានបញ្ជាក់ថាបច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

Loading...