ដុតសំរាមបង្កអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ៤ខ្នង នៅស្រុកមេមត់

ខេត្តត្បូងឃ្មុំ៖ ដោយសារការដុតភ្លើងសំរាម បានបង្កគ្រោះមហន្តរាយ យ៉ាងធំធ្វើឲ្យលំនៅដ្ឋានចំនួន៤ខ្នង និងទ្រព្យសម្បត្តិ ជាច្រើនទៀតរបស់ប្រជាពលរដ្ឋត្រូវបានអគ្គីភ័យឆាបឆេះ អស់គ្មានសល់់ហើយកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ បាញ់ទឹក ពន្លត់ អស់ ១៥ រថយន្ដ ។

លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថាហេតុការនេះ បាន កើតឡើងនៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិ ជាំទ្រៀក ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក ហុង គឹមហឿន បានបន្តថា អគ្គិភ័យនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត អស់ទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ លោកអធិការបានឲ្យដឹងថាក្នុងការពន្លត់អគ្គីភយ័នេះ សមត្ថកិច្ចបាន ប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ អស់ចំនួន១៥ គ្រឿង ក្នុងនោះមាន : រថយន្ត អធិការ ស្រុកមេមត់៩ គ្រឿង និងរថយន្ត ស្រុកពញាក្រែក ចំនួន៣ គ្រឿង រថយន្តស្រុកតំបែរ ចំនួន២ គ្រឿង និងរថយន្ត ស្នងការ ដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ចំនួន១ គ្រឿង សរុបអស់ចំនួន១៥ រថយន្ដ ទើប អគ្គីភ័យ រលត់ អស់ទាំងស្រុង ។

លោកអធិការបានបញ្ជាក់ថាចំពោះការ ខូចខាត សមត្ថកិច្ចនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ព្រោះកំពុងស្រាវជ្រាវសួរនាំ ជនរងគ្រោះដែលជា ម្ចាស់ផ្ទះទាំង៤ខ្នងនោះនិងកំពុងរកមូលហេតុដែលផ្តើមឲ្យមានអគ្គiភយ័នេះ ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ភ្លើងផ្តើមឆេះពីការដុតសំរាមនៅខាងក្រោយផ្ទះហើយកំទេចភ្លើងប៉ើងឆេះរាលដាលបន្តបន្ទាប់៕

Loading...