ដូណាល់ ត្រាំ ប្តឹងប្រឆាំងការសម្រេចរបស់តុលាការពាក់ព័ន្ធហាមអ្នកដំណើរមកពី៧ប្រទេស

ក្រសួងយុត្តិធម៌អាមេរិកបានសម្រេចប្តឹងតុលាការកំពូលដែលបានសម្រេចផ្អាក ឬព្យួរបទបញ្ជារបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ហាមឃាត់ការធ្វើដំណើរពលរដ្ឋមកពីប្រទេសមូស្លីមសំខាន់ទាំង៧ ។ នេះបើតាមការផ្សាយរបស់ប៊ីប៊ីស៊ីកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ការប្តឹងនេះបានធ្វើឡើងបន្ទាប់ពីតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ បានសម្រេចច្រានចោលបទបញ្ជារបស់លោកត្រាំដែលហាមអ្នកដំណើរពី៧ប្រទេស គឺអុីរ៉ាក់, លីប៊ី, ស៊ីរី, អុីរ៉ង់, ស៊ូដង់, ស៊ូម៉ាលី និងយេមេន ។

លោកត្រាំ បានប្តឹងតុលាការសហព័ន្ធក្នុងនាមលោកជាប្រធានាធិបតី ព្រមជាមួយរដ្ឋមន្ត្រីសន្តិសុខជាតិ John Kelly និងលោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ ។

សូមបញ្ជាក់ថា លោកត្រាំ បានហៅការសម្រេចរបស់តុលាការសហព័ន្ធនោះជារឿងគួរឲ្យអស់សំណើច ហើយថាលោកនឹងយកការហាមឃាត់ដ៏ស្របច្បាប់នោះ​ត្រឡប់មកអនុវត្តន៍ឲ្យទាល់តែបាន ៕

Loading...