ដូនចាស់ទៅមុជទឹកម្នាក់ឯងលង់ស្លាប់រហូតដល់អណ្តែតទើបប្រទះឃើញ

ខេត្តកំពង់ស្ពឺ៖ ដូនចាស់ត្រូវបានគេប្រទះឃើញអណ្តែតទឹក ខណៈដែលមានជំងឺវិលមុខហើយចុះទៅងូតទឹកស្ទឹងម្នាក់ឯងលង់ស្លាប់។

ហេតុការណ៍ប្រទះឃើញសពកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ នៅចំណុចស្ទឹងកន្ទួត ស្ថិតក្នុងភូមិកន្តួតឃុំសង្កែរ សាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់បាននិយាយអោយដឹងថា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ មានប្រជាពលរដ្ឋបានចុះទៅងូតទឹកស្ទឹងបានប្រទះឃើញសពដូនចាស់ម្នាក់ស្លាប់អណ្តែតទឹករួចក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋានថាមានករណីលង់ទឹកស្លាប់ម្នាក់ដែលគេស្គាល់ថាជនរងគ្រោះមានឈ្មោះទេសឃីមភេទស្រីអាយុ៨៣ឆ្នាំទីលំនៅភូមិកន្ទួតឃុំសង្កែសាទប ស្រុកឱរ៉ាល់។

តាមការបំភ្លឺរបស់លោកមេភូមិកន្ទួតឈ្មោះទេសភឿងដែលត្រូវជាក្មួយបង្កើតរបស់សពបានឲ្យដឹងថាអ្នកមីងរបស់ឈ្មោះទេស ឃីមនេះគាត់មានជម្ងឺវិលមុខឈឺក្បាលចេញដេីរបាត់ពីផ្ទះបាត់ៗដូច្នេះ។

លោកទេស ភឿង គាត់អះអាងថា នៅពេលគាត់ទៅមូជទឹកម្នាក់ ឯង ក៏វិលមុខហើយធ្លាក់ចូលទឹកហើយគ្មាននណាឃើញក៏ស្លាប់តែម្ដង។

ក្រោយពីបានត្រួតពិនិត្យរបស់សមត្ថកិច្ចន/បបច្ចេកទេស ពិតជាលង់ទឹស្លាប់មែនហេីយបានប្រគល់សាកសព ឱ្យសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕ មណ្ឌលច្បារមន

Loading...