ដូន​ចាស់​ម្នាក់​ចេញពីផ្ទះ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ស្លាប់​

​ភ្នំពេញ​ ៖​ ដូន​ចាស់​អាយុ​៨៧​ឆ្នាំ​សង្ស័យ​វង្វេង​សា្មរ​តី​ដើរ​ចេញពីផ្ទះ​ឆ្លងផ្លូវ​ម្នាក់​ បាន​ត្រូវ​ម៉ូតូ​ធុន​ធំ​របស់​អ្នកដំណើរ​១​គ្រឿងក្នុង​ល្បឿន​លឿន​ បើក​ប្រទះ​បុក​យ៉ាង​ពេញទំហឹង​ ។​ បណ្តាល​ឲ្យ​ដួល​បោក​បែកក្បាល​ស្លាប់​ភា្ល​មៗ​ នៅ​មុខ​ផ្ទះសំណាក់​យីហោ​(៥២)​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បង្ក​ការ​ភា្ញ​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា​ ដូន​ចាស់​រង​គ្រោះ​មានឈ្មោះ​ដួង​ ជិន​ អាយុ​៨៧​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មានស្រុក​កំណើត​នៅ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ ។​

​សាក្សី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ ករណី​ហេតុ​ការ​ណ៏​គ្រោះ​ថា្ន​ក់​នេះ​ គឺ​កើតឡើង​ស្រប​ខណ​ពេល​គេ​ឃើញ​លោកយាយ​ជន​រង​គ្រោះ​ កំពុង​តែ​ដើរ​ឆ្លង​តែ​មា្ន​ក់​ឯង​ពី​ជើង​ទៅ​ត្បូង​។​ ដល់​ចំណុច​កើតហេតុ​ខាងលើ​ មាន​ម៉ូតូ​បង្ក​ម៉ាក​FZ​មិន​ចាំ​ពណ៌​និង​ស្លាក​លេខ​១​គ្រឿង​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​លិច​ មក​បុក​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភា្ល​មៗ​តែ​ម្តង​ ។​ ប៉ុន្តែ​អ្វី​ដែល​នឹក​សា្ម​ន​មិន​ដល់​ គឺ​ទន្ទឹម​និង​ហេតុ​ការ​ណ៏​នោះ​ ស្រប​ខណ​ពេល​ដែល​ប្រ​ជ​ពលរដ្ឋ​ រវល់​តែ​ចោមរោម​ជួយ​មើល​ដូន​ចាស់​ជន​រង​គ្រោះ​ ស្រាប់តែ​ជន​បង្ក​ដែល​របួសស្រាល​ ឆ្លៀតឱកាស​យក​ម៉ូតូ​ជិះ​ចេញ​គេចខ្លួន​ទៅ​បាត់​តែ​ម្តង​ផង​ដែរ​ ។​

តាម​សម្តី​របស់​កូនចៅ​សាច់ញាតិ​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​លោកយាយ​(​ជន​រង​គ្រោះ​)​នោះ​ គាត់​តែងតែ​វង្វេងវង្វាន់​ស្មារតី​ហើយ​ដើរ​ចេញពីផ្ទះ​ ដែល​ត្រូវ​កូនចៅ​តាម​មើល​រហូត​ ។​ ហើយ​មុន​ពេល​គ្រោះ​ថា្ន​ក់​ស្លប់​នេះ​ នា​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ លោកយាយ​ជន​រង​គ្រោះ​រូប​នោះ​បាន​វង្វេង​ដើរ​ចេញ​បាត់​ពី​ផ្ទះ​ម្តង​ហើយ​ តែ​បាន​កូនចៅ​ភា្ញ​ក់​ដឹង​ទាន់​ដើរ​តាម​រក​ឃើញ​នាំ​ត្រឡប់​មក​ផ្ទះ​វិញ​។​ លុះដល់​វេលា​ម៉ោង​កើតហេតុ​គាត់​វង្វេង​ដើរ​ចេញពីផ្ទះ​ម្តងទៀត​គា្ន​ន​អ្នក​ណា​ដឹង​ ក៏​ទទួល​គ្រោះ​ថា្ន​ក់ដោយ​ស​ម៉ូតូ​បុក​ស្លប់​បែប​នេះ​តែ​ម្តង​ទើប​ដឹង​ ៕

2015_08_01_11_56_38_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *