ដូរតំណែង បែន រ័ត្ន ទៅត្បូងឃ្មុំជំនួសលោកម៉ៅ ពៅ

ភ្នំពេញ៖ ប្រភពព័ត៌មានបានរាយការណ៍ថា លោក បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបច្ចុប្បន្ន ត្រូវផ្លាស់ប្តូរទៅកាន់តំណែងស្នងការនគរបាលខេត្តត្បូងឃ្មុំវិញជំនួស លោក ម៉ៅ ពៅ ដែលត្រូវទៅកាន់តួនាទីជាអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ក៏ដូចជានគរបាលនៅខេត្តត្បូងឃ្មុំ និងកំពង់ចាម បានបង្ហើបថា ថ្នាក់ដឹកនាំបានសម្រេចផ្លាស់ប្ដូរតំណែង ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងកំពង់ចាមហើយ ដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។ តាមការសម្រេចរបស់ថ្នាក់ដឹកនាំ គឺផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ពីស្នងការនគរបាលខេត្តត្បូងឃ្មុំ ទៅជាអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឡែកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ទៅកាន់ស្នងការនគរបាលខេត្តត្បូងឃ្មុំជំនួសវិញ។

ដោយឡែក លោក ឯម កុសល ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស ខេត្តកំពង់ចាម នឹងត្រូវឡើងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ បែន រ័ត្ន។

សូមបញ្ជាក់ថា ប្រភពព័ត៌មានដែលបង្ហើបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងលើនេះ នៅមិនទាន់ច្បាស់ប្រាកដនៅឡើយទេ ។ យើងនឹងព្យាយាមរកការបញ្ជាក់បន្ថែមពីមន្ត្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីឲ្យច្បាស់ក្នុងរឿងនេះ ៕

%e1%9e%94%e1%9f%82%e1%9e%93-%e1%9e%9a%e1%9f%90%e1%9e%8f%e1%9f%92%e1%9e%93 %e1%9e%98%e1%9f%89%e1%9f%85-%e1%9e%96%e1%9f%85 %e1%9e%af%e1%9e%98-%e1%9e%80%e1%9e%bb%e1%9e%9f%e1%9e%9b

Loading...