ដើមចម​នៃ​ការ​បាញ់ប្រហារ​នៅ​បារាំង​គឺ​បណ្តាល​មក​ពី​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​

​ការ​បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​ដែល​ មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​អ៊ិ​ា​ស្លា​ម​ បង្កើត​រដ្ឋ​កើត​ឡើងជា​បន្ដបន្ទាប់​នៅ​ក្នុង​ ប្រទេស​បារាំង​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ ។​ ក្រោយ​ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​១២​នាក់​ នៅ​ទីស្នាក់ការ​កាសែត​ដែល​មាន​ឯក​ ទេស​ផ្សព្វផ្សាយ​ពី​រឿង​កំប្លែង​រូប​ត្លុក​ដែល​មាន​គោលដៅ​រិះគន់​ទៅ​នឹង​អ្វីមួយ​នៅ​ ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៥​ ក៏​មានការ​ បាញ់ប្រហារ​សម្លាប់​ប៉ូលិស​ម្នាក់​ ចំណែក​ ជនល្មើស​រត់គេច​ខ្លួន​បាត់​ ។​ ក្នុង​ពេល​ជា​ មួយ​គ្នា​នោះ​ក៏​មាន​បំផ្ទុះ​គ្រាប់បែក​នៅ​ ជិត​ទីក្រុង​លី​យ៉ុ​ង​ ។​

​ការ​បាញ់ប្រហារ​នៅ​ជាយ​ក្រុងប៉ារីស​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែមករា​ នោះ​បណ្ដាល​ឱ្យ​ ប៉ូលិស​ម្នាក់​ស្លាប់​និង​ម្នាក់​រង​របួសធ្ងន់​ ខណៈ​ដែល​ប៉ូលិស​ទៅ​ដោះស្រាយ​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ ។​ ពេល​នោះ​ខ្មាន់​ កាំភ្លើង​ដែល​មិន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ នោះ​កាន់​កាំភ្លើងស្វ័យប្រវត្ដិ​២​ដើម​ចេញពី​រថយន្ដ​បាញ់​រះ​ទៅ​លើ​ប៉ូលិស​ហើយ​គេចខ្លួន​បាត់​តែ​ម្ដង​ ។​

​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ក៏​មាន​ករណី​ផ្ទុះ​ គ្រាប់បែក​នៅ​ភោជនីយដ្ឋាន​សាច់​អាំង​ នៅ​ជិត​ព្រះ​វិហារ​អ្ស៊ិ្ល​ា​ម​នៅ​ជាយក្រុង​ លី​យ៉ុ​ង​ ។​ ប៉ូលិស​ក៏​បាន​ឡោម​ព័ទ្ធ​កន្លែង​ កើតហេតុ​ហើយ​បើក​ការ​ស្រាវជ្រាវ​ថា​ តើ​ផ្ទុះ​គ្រាប់បែក​នោះ​មាន​ជាប់​ពាក់ព័ន្ធ​*​នឹង​ការ​បាញ់​រះ​នៅ​ទី​ក្រុងប៉ារីស​ដែរ​ឬទេ​ ?
​ចំណែក​ការ​បាញ់ប្រហារ​ទៅ​លើ​ទី​ស្នាក់​ ការ​កាសែត​ត្លុក​កណ្ដាល​ទី​ក្រុងប៉ារីស​ជា​ ការ​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ ធ្លាប់​មាន​រយៈ​ជាង​៤​ទសវត្សរ៍​កន្លង​មក​ ។​ ក្នុង​ចំណោម​អ្នក​ស្លាប់​១២​នាក់​មាន​វិចិត្រ​ ករ​៥​នាក់​ ឯកទេស​គូររូប​ត្លុក​ក្នុង​សើច​ ចំអកឡកឡឺយ​ទៅ​លើ​សកម្មភាព​ ស្ថាន​ ភាព​នយោបាយ​ក៏​ដូច​ជា​ជំនឿ​សាសនា​ នៅ​ជុំវិញ​ពិភពលោក​ ពិសេស​គឺ​គូររូប​ ត្លុក​ចំអក​រិះគន់​ដល់​សាសនា​អ៊ិ​ន​ស្លា​ម​ ។​ ក្រៅពី​នេះ​ក៏​មាន​អ្នក​សារព័ត៌មាន​២​នាក់​ និង​ប៉ូលិស​២​នាក់​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​ នោះ​ ។​

​ខ្មាន់កាំភ្លើង​៣​នាក់​ដែល​ចូលរួម​ក្នុង​ ការ​បាញ់ប្រហារ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ ថា​ ជា​បងប្អូន​បង្កើត​ឈ្មោះ​ Said​ Kouachi​ អាយុ​៣៤​ឆ្នាំ​ និង​ប្អូនប្រុស​ Cherif​ Kouachi​ អាយុ​៣២​ឆ្នាំ​ ម្នាក់​ទៀត​ ឈ្មោះ​ Hamyd​ Moyrad​ អាយុ​១៨​ឆ្នាំ​។​ ខ្មាន់កាំភ្លើង​វ័យក្មេង​ជាទី​បំផុត​បាន​ចេញ​ សារភាព​ ចំណែក​២​នាក់​បងប្អូន​បាន​រត់​ ពួន​នៅ​តំបន់​ខាងជើង​ប្រទេស​បារាំង​ ។​ ពេល​នេះ​កម្លាំង​ទាហាន​បារាំង​បាន​ឡោម​ព័ទ្ធ​នៅ​តំបន់​ភាគ​ខាងជើង​តាម​ចាប់ខ្លួន​ ជន​ដៃដល់​ទាំង​២​នាក់​ខាងលើ​ ។​ ខ្មាន់​ កាំភ្លើង​ដែល​ជា​បងប្អូន​២​នាក់​នោះ​ធ្លាប់​ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​កាលពី​ឆ្នាំ​ ២០០៨​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ខ្មាន់កាំភ្លើង​ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ។​ ប៉ូលិស​បារាំង​ក៏​បាន​ ឃាត់ខ្លួន​មនុស្ស​៧​នាក់​ដើម្បី​សួរ​ចម្លើយ​ ។​ ពលរដ្ឋ​បារាំង​យល់​ឃើញ​ថា​ការ​បាញ់​ ប្រហារ​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​ក្រុម​អ៊ិំ​ស្លា​ម​ បង្កើត​រដ្ឋ​ IS​ ឬ​ក្រុម​អាល់​កៃ​ដា​ ។​ កាល​ ពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុម​ IS​ បាន​ផ្សព្វផ្សាយ​ ឃ្លី​ប​វី​ដេ​អូ​មាន​ខ្មាន់កាំភ្លើង​ជនជាតិ​បារាំង​ នៅ​ស៊ី​រី​បាន​ចេញ​បញ្ជា​ឱ្យ​បំផ្ទុះ​គ្រាប់បែក​នៅ​ទឹកដី​បារាំង​បំផ្លាញ​វា​ឱ្យ​បែកខ្ញែក​ជា​ បំណែក​តូចៗ​ ។​ ពលរដ្ឋ​បារាំង​ក៏​យល់​ ឃើញ​ថា​ទាំងនោះ​ជា​លទ្ធផល​ដែល​បារាំង​បាន​ចូលរួម​វាយប្រហារ​តាម​ដែនអាកាស​ ទៅ​លើ​ក្រុម​ IS​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​ អ៊ី​រ៉ា​ក់​ ៕

TERRORATTACKTEXT.jpg

Loading...

Leave a Reply

Your email address will not be published. Required fields are marked *