ដើមឈើធំ៣ដើម ក្នុងចំណោម៥០ដើម អាជ្ញាធររាជធានីគ្រោងគាស់ចេញ

(ភ្នំពេញ)៖ដើមឈើធំៗជាច្រើនដើមនៅលើសួនច្បារកាណាឌីយ៉ាខាងមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញដែលមានអាយុកាលច្រើនជាង៣០០ឆ្នាំចំនួន៣ដើម មានសភាពពុកផុយផ្នែកខាងក្នុង ត្រូវបានអាជ្ញាធររាជធានី និងទទួលបាន ការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងគាស់យកចេញនៅចុងសប្តាហ៍នេះ ដើម្បី ហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ។

បើតាមប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សំ សាមុត បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨មករានេះថា ដើមឈើធំៗនៅសួនច្បារកាណាឌីយ៉ា ខាងមុខពេទ្យព្រះអង្គឌួងនេះមានចំនួន៥០ដើមនិងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយក្នុងនោះដើមឈើ៣ដើមក្នុងចំណោម៥០ដើម ពុកប្ររហោងផ្នែកខាងក្នុងប្រឈមនឹងហានិភ័យនៅថ្ងៃខាងមុខ ។ ទន្ទឹមនិងអាយុកាលរបស់ដើមឈើខាងលើនេះដែរ អាជ្ញាធររាជធានីភ្នំពេញ និងមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់គាស់យកចេញ នៅចុងសប្តាហ៍នេះ ដើម្បីបញ្ជៀស គ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ អ្នកដំណើរ មហាវិថី ។ បន្ទាប់មកអាជ្ញាធររាជ និងដាំដើមឈើថ្មីជំនួសវិញ ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹងលះមែកចេញ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ក៏ដូចជាការលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ។

ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ រូបនេះបន្ថែមថា សម្រាប់ដើមឈើនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំវិញ មានដើមឈើសរុបជាង៨០០ដើម ហើយភាគច្រើន មានអាយុកាលប្រមាណជាង៥០០ឆ្នាំមកហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ ។

សូមជម្រាបថា រាជធានីភ្នំពេញ ត្រូវបានកកើតឡើង លើកដំបូងនៅក្នុងសតវត្សរ៍ទី១៥  អំឡុងរជ្ជកាលព្រះបាទ ស្រីសុរិ  យោព័រ(ពញាយ៉ាត) នៅពេលដែល ព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយមកសាងសង់រាជធានីថ្មីមួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គបានគង់នៅទីនោះ តែមួយឆ្នាំគត់ដោយសារ មានទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី មកសាងសង់រាជធានីថ្មីមួយទៀត តាមបណ្តោយមាត់ទន្លេចតុមុខ នៅក្នុងឆ្នាំ១៤៣៤ ដែលសព្វថ្ងៃជារាជធានីភ្នំពេញនេះឯង ៕

Loading...