ដើមសបា្ដហ៍នេះ ផ្លាស់ប្ដូរស្នងការខេត្ដមណ្ឌលគិរី លោកញ៉ែម វណ្ណនី ចេញ ជំនួសដោយលោកតូច យ៉ុន

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ ២០១៥ នឹងមានការ ប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាល ខេត្ដមណ្ឌលគិរី ដោយក្នុងនោះលោកឧត្ដម សេនីយ៍ត្រី ញ៉ែម វណ្ណនី ដែលជាស្នងការ បច្ចុប្បន្ន ត្រូវផ្លាស់ចេញមកកាន់តំណែងជា អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិ ផ្ទុះនៅក្រសួងមហាផ្ទៃ ជំនួសដោយលោក តូច យ៉ុន ស្នងការរងទទួលផែនព្រំដែន ។
ពិធីផ្លាស់ប្ដូរស្នងការនគរបាលខេត្ដ មណ្ឌលគិរីខាងលើនេះ ប្រព្រឹត្ដទៅក្រោមវត្ដមាន នាយឧត្ដមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
តាមមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្ដមណ្ឌលគិរីខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការងារ ក្នុងជួរកម្លាំងនគរបាល កាន់តែមានភាពប្រសើរឡើង ដែលផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចពីកន្លែងមួយទៅកន្លែងមួយ ។
ជាមួយគ្នានេះ នៅថ្ងៃចន្ទសបា្ដហ៍ក្រោយ នៅឯខេត្ដព្រះសីហនុ ឯណោះវិញ ក៏មានការ ប្រកាសតែងតាំងជាផ្លូវការនូវមុខតំណែង អភិបាលខេត្ដថ្មី ដែលលោកយន្ដ មីន ត្រូវតែងតាំងជំនួសលោកឈិត សុខុន ដែល ត្រូវចូលនិវត្ដន៍ ហើយពិធីនេះ ធ្វើឡើងក្រោម អធិបតីភាពសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៕

 

nhemvanni

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *