ដើម្បីសុវត្ថិភាពសន្តិសុខ ទោះកន្លែងសំខាន់ក៏ឆេរឆេរត្រួតពិនិត្យសិនដែរ

ប៉ូលិសអ៊ូហ្គង់ដា បានធ្វើសកម្មភាពត្រួតពិនិត្យសន្តិសុខ ដោយឆែកឆេរទៅលើខ្លួនប្រាណស្ត្រីសព្វទីកន្លែង ក្នុងនោះមានកន្លែងអាថ៌កំបាំងផងដែរ ។

ប្រភពព័ត៌មានដែលផ្សព្វផ្សាយតៗគ្នាមកថា កងរក្សាសន្តិសុខប្រទេសខាងលើនេះ បានអនុវត្តវិធានការត្រួតពិនិត្យរកគ្រាប់បែក ដែលជនសង្ស័យតែងតែលាក់ទុកនៅទីតាំងផ្សេងៗ ក្នុងខ្លួនប្រាណដើម្បីធ្វើសកម្មភាពបំផ្ទុះ បង្កឲ្យជនស្លូតត្រង់ស្លាប់ និងរងរបួសជាបន្តបន្ទាប់នាពេលកន្លងមក ទើបជាហេតុធ្វើឲ្យមានការឆែរឆេរទៅលើទីតាំងសំខាន់របស់ស្ត្រីផង ។

ប្រទេសអ៊ូហ្គង់ដា ក្នុងរយៈពេល ២-៣ ឆ្នាំ កន្លងមកនេះ មានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ហើយឧបករណ៍ផ្ទុះទាំងនោះ ក្រុមជនល្មើសតែងតែលាក់ទុកនៅកន្លែងសំខាន់ ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ប៉ូលីសអ៊ូហ្គង់ដា បានអនុវត្តវិធានការចម្លែកពិបាកភ្នែកមើល ដោយឆែកឆេរនៅកន្លែងអាថ៌របស់ស្ត្រី ខ្លាចក្រែងមានបង្កបគ្រាប់បែក ៕

1 2 4 6

Loading...