ដើម្បី​​ជួយ​ឲ្យ​ការរួមភេទ ទទួល​បាន​សេចក្តីសុខ ស្រណុកស្រួល​ខ្លាំង​បំផុត អ្នក​ត្រូវ​ប្រើ​វិធី ៥យ៉ាងនេះ

ការទទួលបានសេចក្តីសុខ ស្រណុកស្រួល នៃការរួមភេទ មិនមែនគ្រប់គ្នា ចង់បានស្រេចតែចិត្តនោះទេ ពោលគឺទាមទារឲ្យដៃគូរួមភេទ ចេះសហការគ្នា និង ស្វែងយល់ពីសេចក្តីត្រូវការ របស់គ្នាទៅវិញទៅមក។ ខាងក្រោមនេះ ជាវិធី៦ យ៉ាង ដែលនឹងអាចជួយអ្នក និងដៃគូអ្នក ឲ្យសម្រេចបានសេចក្តីសុខ នៅពេលរួមភេទ។

១– ចេះពិភាក្សាគ្នា៖ ការប្រាស្រ័យទាក់ទង គឺជាគន្លឹះផ្សារភ្ជាប់ ជាមួយពេលពេលវេលា ដ៏ប្រសើរមួយ នៅលើគ្រែ។
អ្នកប្រាកដជាពេញចិត្ដ ចំពោះក្បាច់រួមភេទហើយ ប៉ុន្ដែតើក្បាច់ដដែលៗ ដែលអ្នកប្រើ អាចធ្វើឱ្យដៃគូរបស់អ្នក ទទួល
បានអារម្មណ៍រំភើបឬទេ? គ្រប់ពេលអ្នកប្រើក្បាច់ថ្មី ឬសាកល្បងស្ទីលថ្មីនៃក្បាច់ចាស់ ចូរសាកសួរដៃគូរបស់អ្នក ថាតើនាងពេញចិត្ដចំពោះ ក្បាច់ដែលអ្នកកំពុងអនុវត្ដ ឬក៏អត់។ ការសួរសំណួរ នៅពេលអ្នកទាំង២ នៅលើគ្រែរួមភេទ គឺជារឿងដ៏សិចស៊ី ហើយការថ្នូរ ឬការដង្ហក់ពេលរួមភេទ គឺជារឿងកាន់តែសិចស៊ីទៅទៀត។ចូរជជែកគ្នានៅលើគ្រែ ហើយសិក្សាពីតម្រូវការ រវាងគ្នាទៅវិញទៅមក ពោលគឺសិក្សាពីការចូលចិត្ដ និងការមិនពេញចិត្ដ ខណៈពេលអ្នកទាំងពីរ កំពុងបង្កើតឈុតឆាក ស្នេហាជាមួយគ្នា។ ទង្វើបែបនេះ នឹងធ្វើឱ្យអ្នកទាំងពីរ មានអារម្មណ៍ប្រសើរគ្រប់ពេល ដែលអ្នកទាំងពីររួមភេទ។

២- ប្តូរក្បាច់តាមកាលៈទេសៈ៖ ក្បាច់បុរសវាយលុកពីលើស្រ្ដី អាចផ្ដល់នូវភាពស្រណុកសុខស្រួលជាខ្លាំង ប៉ុន្ដែអ្នក
ចាំបាច់ត្រូវអនុវត្ដវា ដោយផ្លាស់ប្ដូរក្បាច់ផ្សេងៗ ដើម្បីរក្សាឱ្យសេចក្ដីរំភើបនេះ នៅតែរស់រវើកនៅលើគ្រែ។ ការអនុវត្ដន៍ក្បាច់ដដែលៗ ធ្វើឱ្យស្រ្ដីមានអារម្មណ៍ថា ការរួមភេទនេះ ប្រៀបដូចជាកាតព្វកិច្ច ដែលត្រូវធ្វើអញ្ចឹង មិនមែនជាការបង្កើតឈុតឆាកស្នេហា ដ៏ក្ដៅគគុកនោះទេ។ ហេតុដូច្នេះ ចូរនាំយកនូវក្ដីរំភើប ម្ដងហើយម្ដងទៀត ដើម្បីបង្កើនភាពត្រេកត្រអាលសម្រាប់ដៃគូ។ ចូរពង្វក់ដៃគូរបស់អ្នក និយាយពាក្យអាសអាភាស ប្រើខ្នោះដៃ (ស្ទីលអឺរ៉ុប) សម្ដែងជាតួរអង្គ ឬធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្កើនតម្រេកផ្លូវភេទ និងរក្សាចំណង់កាមគុណ នៃអ្នកទាំងពីរ ឱ្យកាន់តែឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ។

៣- រកកន្លែងថ្មី ប្លែក និងមានបរិយាកាសល្អ៖ ការរួមភេទនៅលើគ្រែ គឺធ្វើឱ្យដៃគូទាំងពីរមានអារម្មណ៍ សម្រាកសម្រាន្ដ មានទំនុកចិត្ដ និងប្រសើរ។ ប៉ុន្ដែនៅពេលអ្នកមានអារម្មណ៍ថា អ្នកមិនចូលចិត្ដរួមភេទកន្លែងដដែលៗ ចូរស្វែងរកកន្លែងណាផ្សេង ក្នុងបរិវេណផ្ទះ ដើម្បីរួមភេទ។ ខណៈពេលតុនៅក្នុងផ្ទះបាយ ឬបន្ទប់ទឹក អាចធ្វើឱ្យអ្នកទាំងពីរ មានអារម្មណ៍សិចស៊ី នៅគ្រាដំបូងនោះ វាក៏អាចមិនផ្ដល់ក្ដីរីករាយ គ្រប់ពេល ក្រោយពីអ្នកទាំងពីរ ណេបនិតជាមួយគ្នារយៈពេលនោះដែរ។ ហេតុដូច្នេះ ចូររក្សាការផ្លាស់ប្ដូរឱ្យងាយ ក្នុងការដោះស្រាយ និងបង្កើតវិធីប្លែកៗ ដើម្បីរក្សាក្ដីរំភើបនោះ ឱ្យនៅតែរស់រវើក។ ចូរទស្សនាភាពយន្ដសិច នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយអនុវត្ដន៍ការរួមភេទ នៅលើសាឡុង។ ចូរទាញវាំងនន ដាក់កៀនម្ខាងបន្ដិច
ហើយរួមភេទ យ៉ាងក្ដៅគគុកក្បែរបង្អួច។

៤- បង្ហើសំឡេងថ្ងូរ៖ គ្មានអ្វីសិចស៊ីជាងសម្លេងដង្ហក់ ប្រកបដោយតម្រេកតណ្ហាស្រួចស្រាវ និងសម្លេងខ្សឹបតិចៗ
ខណៈពេលគូស្នេហ៍ទាំងពីរ កំពុងជជែកគ្នាលើគ្រែនោះទេ។ ការធ្វើឱ្យឮជាសំឡេង ក៏ធ្វើឱ្យដៃគូរបស់អ្នកដឹងថា ទិកនិកកំពុងអនុវត្ដ គឺធ្វើឱ្យអ្នករីករាយខ្លាំងណាស់។ ជួនកាល ភាពស្ងៀមស្ងាត់ពេក ក្នុងអំឡុងពេលរួមភេទ ក៏អាចធ្វើឱ្យបាត់បង់ តម្រេកតណ្ហាដែរ។ ហេតុដួច្នេះ ចូរហាត់រៀនស្ដាប់ ខ្យល់ដកដង្ហើម និងពាក្យសំដី គ្នាទៅវិញទៅមក ខណៈពេលអនុវត្ដឈុតឆាកស្នេហា ព្រោះវិធីនេះ វានឹងធ្វើឱ្យអ្នកទាំងពីរ ទទួលបានសេចក្ដីរីករាយ។

៥– ព្យាយាមឲ្យខាងស្រីដល់គោលដៅមុន៖ ប្រសិនបើអ្នកចង់ដឹងថា ការរួមភេទបានប្រសើរគ្រប់ពេល
បែបណានោះ ចូរផ្ដោតទៅលើ ភាពស្រណុកសុខស្រួល របស់ដៃគូអ្នក ឱ្យច្រើនជាង ការផ្ដោតទៅលើការឈាន ដល់ចំណុចកំពូលរបស់ខ្លួនឯង។ ចូរកុំបញ្ចប់ខ្លួនអ្នក ឬឈានដល់ចំណុចកំពូល ដោយមិនអនុញ្ញាត ឱ្យដៃគូរបស់អ្នកដឹងថា អ្នកជិតបាញ់ចេញទឹកកាមហើយ។ ចូរធ្វើការប្រាស្រ័យទាក់ទងគ្នា និងអនុញ្ញាតឱ្យដៃគូដឹងថា ខ្លួនម្នាក់ៗប្រាថ្នារួមភេទយូរប៉ុណ្ណា។ វិធីនេះ នឹងជួយឱ្យអ្នកទាំងពីរ ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបាន ភាពស្រណុកសុខស្រួល នៃការឈានដល់ ចំណុចកំពូលទាំងអស់គ្នា៕

 

Loading...