ដើរឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់ ហើយម៉ូតូរត់គេចបាត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដើរឆ្លងផ្លូវត្រូវម៉ូតូបើកបុក ហើយម៉ូតូបង្កបានរត់គេចខ្លួនដោយសុវត្ថិភាព ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៤៧នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ១៤៤០ ភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូបុកមនុស្សដើរ ។ ជនរងគ្រោះឈ្មោះ ប៊ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោទង ខេត្តកំពង់ស្ពឺ បានរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

រីឯម៉ូតូបង្កមិនស្គាល់អត្តសញ្ញាណនោះឡើយបានបើករត់គេចដោយសុវត្ថិភាព ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ មណ្ឌលច្បារមន

Loading...