ដេប៉ូ​អេតចាយ​មួយកន្លែង យក​ដី​ចំណីផ្លូវ​ធ្វើអជីវកម្មនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ភ្នំពេញ​៖ ដេប៉ូ ​ទិញ​លក់​អេតចាយ​មួយកន្លែង ទើបនឹង​បើក​ថ្មី បាន ដាក់​គ្រឿង​ដែក​អេតចាយ រ៉ឺម៉ក​រទេះ លើ​ចិញ្ចើមផ្លូវ នៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​កី សង្ក​ស​ត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បង្ក​ឲ្យ​មាន​ភាព​ការកកស្ទះ​​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ទីតាំង​ខាងលើ បាន​រអ៊ូ​ថា ទីតាំង​ទិញ​លក់​អេតចាយ​នេះ បាន​យក​គ្រឿង​ដែក រទេះ​រ៉ឺម៉ក កញ្ឆេ ដាក់​មកលើ​ចិញ្ចើមផ្លូវ បង្ក​ផលប៉ះពាល់ ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ប្រភព​បន្តទៀតថា កន្លងមក គេ​ឃើញ​មាន​អាជ្ញាធរ មក​ហាម​ដែរ តែ​ហាក់បីដូចជា​ពុំមាន​ប្រសិទ្ធភាព​ទេ បានតែ​១​ព្រឹក ឬ​១​ល្ងាច ក្រោយមក​ក៏​ឃើញ​ដាក់​ដដែល​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជារឿយៗ​ទីតាំង​ខាងលើ ត្រូវ​សមត្ថកិច្ច ហាម​យក​គ្រឿង​ដែក សម្ភារ​:​ផ្ទាល់ខ្លួន យកមក​ដាក់​រាយ​បាយ​លើ​ចិញ្ចើមផ្លូវ ដែល​ប៉ះពាល់ សណ្តាប់ធ្នាប់​សាធារណ​: និង​អាច​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ផ្សេងៗ តែ​ផ្ទុយទៅវិញ ហាម​ម្តង​ស្តាប់​ម្តង រើចេញ​ម្តង ភ្លេចខ្លួន​យកមក​ដាក់​វិញទៀត​។ ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច បាន​ហៅ​ម្ចាស់​ទីតាំង​ខាងលើ​មក​ធ្វើ​កិច្ចសន្យា និង​ដុះក្អែល​ចេញ​ម្តង ទើប​រាងចាល​៕​

20150923014239

Loading...

Leave a Reply

Your email address will not be published. Required fields are marked *