ដៃស្តាំស្នងការខេត្តកំពង់ធំ​ដើរយកលុយពីបទល្មើស​គ្រប់ប្រភេទ ថ្នូរនឹងមិនបង្ក្រាប

ខេត្តកំពង់ធំ៖ ស្នងការនគរបាល​ខេត្តកំពង់ធំ មានបានដឹងខ្លួនដែរឬទេថា ដៃស្តាំ​របស់ខ្លួនម្នាក់​បាននិងកំពុងប្រព្រឹត្តអំពើមិនគប្បី រំលោភ បំពានសិទ្ធិអំណាច តួនាទីរបស់ខ្លួន ដែលថ្នាក់​លើបានដាក់ជូន​ឲ្យអនុវត្ត ស្របតាមគោលនយោបាយ​រដ្ឋាភិបាលនោះ ធ្វើសកម្មភាពដើរជំរិត គំរាមកំហែង យកលុយពីឈ្មួញដែលស្រេកឃ្លាន​នឹងបទល្មើសគ្រប់ប្រភេទ មានដូចជាបទល្មើសព្រៃ បទល្មើសនេសាទជាដើម ថ្នូរនឹងការមិនបង្ក្រាប ។

គេរាយការណ៍ថា សកម្មភាពដើរជំរិតយកលុយ​តាម​បែប​គំរាមកំហែងនេះ គេបានធ្វើបានធ្វើជាយូរមកហើយ ប៉ុន្តែថ្នាក់លើ ប្រហែលជាធ្វើមិនដឹង ធ្វើមិនឮចំពោះសកម្មភាពកូនចៅក្រុមឱវាទរបស់ខ្លួន ដើម្បីទុកជាប្រយោជន៍ណាមួយ ក៏មិនដឹង បានជាមិនព្រមចាត់វិធានការ​ទាល់តែសោះ ។

ប្រភពខ្សឹបថា លោក យឹម សោភ័ណ្ឌ មន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ មួយរូបដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីរន្ធឺក្នុងចំណោម​ពួកឈ្មួញរកស៊ីល្មើសច្បាប់ ក៏ដូចអ្នកប្រព្រឹត្តបទល្មើសនេសាទ​ផងដែរ ។ មន្តី្រយឹម សោភ័ណ្ឌនេះ តែងទៅអឺតឈ្ងក សំពះក្រាបលូន ជាមួយពួកឈ្មួញទុច្ចរិត ដើម្បីបានលុយបន្តិចបន្តួចយកមកបែងចែកគ្នា ។ គេថា សកម្មភាពបែបនេះ មានជាយូរមកហើយ ដោយសារតែរូបគេអាងអំណាច​ស្នងការខេត្តនៅពីក្រោយខ្នង ។

ប្រភពរាយការណ៍ថា សកម្មភាពរបស់យឹម សោភ័ណ្ឌ មិនខុសគ្នា​នឹងលោក ប៊ុន សុធី ដែលជានាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តកំពង់ធំប៉ុន្មានដែរ គឺបទល្មើសព្រៃឈើ​ ដឹកជញ្ជូនឈើ កើតមានព្រោងព្រាត មិនដែលឃើញធ្វើសកម្មភាពបង្ក្រាបម្តងណាឡើយ ។ គេសង្ស័យ ប៊ុន សុធី បានទទួលសំណែនពួកពួកទាំងនោះអស់ហើយ ទើបបានជា​មិនព្រមបង្ក្រាបយ៉ាងដូច្នេះ ។

លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ទំនងងាប់ត្រគាកហើយ បានជាមិន​មានវិធានការ​ចំពោះមន្ត្រីគ្រាប់ល្ពៅទាំងនេះសោះ ទុកឲ្យធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្តនឹកឃើញ ។

ពាក់ព័ន្ធ​បញ្ហាខាងលើនេះ អង្គភាពព័ត៌មាន​មិនអាច​ទាក់ទងសុំការបំភ្លឺបានទេ ពីលោក យឹម សោភ័ណ្ឌ និងលោកប៊ុន សុធី ខណៈគ្មានលេខទូរស័ព្ទ ៕

Loading...