ដោយសារ​ជម្ងឺ​ធ្វើទុក្ខ​ ពិបាក​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ រៀងរាល់ថ្ងៃ​ ដាច់​ចិត្ត​ចងក​បញ្ចប់ជីវិត​

ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ ដោយសារ​ពិបាក​ទ្រាំ​រស់​ នឹង​ជំងឺ​ប្រចាំ​កាយ​ ដែល​តែងតែ​ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ខ្លួន​ ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ជា​រៀងរាល់ថ្ងៃ​ ត្រូវ​កូនប្រុស​ប្រទះ​ឃើញ​ ស្លាប់​នៅ​ក្នុងផ្ទះ​ កាលពី​វេលា​ម៉ោង​ ១០​និង​៣០​ នាទី​ ព្រឹក​ ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​សន្សំ​កុសល​២​ សង្កាត់​បឹង​ទំពន់​ ខណ្ឌមានជ័យ​ ។​

 

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​ កូនប្រុស​បាន​ទាក់ទង​ ទៅ​កាន់​ឳ​ពុក​ ដើម្បី​មក​ស្រាយចំណង​ ទម្លាក់​ចុះ​មក​ក្រោម​។​ ជន​រង​គ្រោះ​ឈ្មោះ​ ប្រាក់​ វ​ណ្ណា​ ភេទ​ស្រី​ អាយុ​ ៤៧​ឆ្នាំ​ មាន​ជំងឺ​ស​សៃ​ប្រាសាទ​ប្រចាំ​កាយ​ ច្រើន​ឆ្នាំ​មក​ហើយ​ ព្យាបាល​មិនជា​ ហើយ​នៅ​ថ្ងៃ​ចងក​សម្លាប់​ខ្លួន​ ពុំ​មាន​នរណា​ម្នាក់​នៅផ្ទះ​នោះ​ទេ​ គឺ​នៅ​សល់​តែ​ស្ត្រី​រង​គ្រោះ​ តែ​ម្នាក់ឯង​ប៉ុណ្ណោះ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *