ដោះលែងជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធករណីសម្លាប់លោកនាយប៉ុស្តិ៍ស្វាយពោធិ៍បង្កឲ្យមានការភិតភ័យបញ្ហាសន្តិសុខ

ខេត្តកំពង់ចាម៖ជនសង្ស័យចំនួន៣នាក់ដែលជាប់ពាក់ព័ន្ធករណីសម្លាប់លោកអនុសេនីយ៍ទោចាន់សុផលអាយុ៤៨ឆ្នាំនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយពោធិ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាមត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីពេលថ្មីៗនេះបង្កឲ្យមានការភិតភ័យពីបញ្ហាសន្តិសុខរបស់ក្រុមគ្រួសារជនរងគ្រោះនិងមានការរិះគន់ពីបណ្តាញទំនាក់ទំនងសង្គមយ៉ាងចាស់ដៃផងដែរ។
កូនប្រុសអតីតនាយប៉ុស្តិ៍ស្វាយពោធិ៍បានសរសេររៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនឈ្មោះChem Komathot ថា:”ថ្ងៃនេះខ្ញុំមានរឿងដ៏សែនឈឺចាប់ចង់រៀបរាប់ប្រាប់អ្នកទាំងអស់គ្នាឲ្យជួយដឹងឃាតកដែលសម្លាប់ឪពុករបស់ខ្ញុំត្រូវសាលាដំបូងខេត្តកំពង់ចាមចេញសាលក្រមឲ្យដោះលែងហើយទោះខំបម្រើជាតិអស់រយៈពេលយ៉ាងយូរចុងក្រោយបានត្រឹមតែពួកមនុស្សអសីលធម៌កាប់សម្លាប់ហើយគ្មានអ្នកណារកខុសត្រូវ។ លោកសាលាដំបូងខេត្តកំពង់ចាមអើយម្តេចក៏ទៅជាយ៉ាងហ្នឹងទៅវិញ?”។
ក្នុងនាមជានាយនគរបាលជាតិទាំងអស់នៅក្នុងប្រទេសកម្ពុជាសូមលោកពូលោកអ៊ុំជួយជាយោបល់ផង។
សូមបញ្ជាក់ថា:ជនសង្ស័យដែលត្រូវតុលាការដោះលែងរួមមានទី១ឈ្មោះហុំហឿនភេទប្រុសអាយុ៤៣ឆ្នាំទី២ឈ្មោះសយសឿនភេទប្រុសអាយុ៤៩ឆ្នាំទី៣ឈ្មោះផូផលភេទប្រុសអាយុ៤៤ឆ្នាំអ្នកទាំង៣មានទីលំនៅភូមិពោធិ៍ឃុំស្វាយពោធិ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលត្រូវបានលោកចៅក្រមស៊ើបសួរ.នៅយ៉ារដ្ឋចេញដីកាឃុំខ្លួនកាលពីថ្ងៃទី១៦កក្កដា២០១៤ដាក់ពន្អនាគារខេត្តកំពង់ចាម។
គួររំលឹកផងដែរ:លោកចាន់សុផលនាយប៉ុស្តិ៍ស្វាយពោធិ៍បានបាត់ខ្លួននៅពេលចុះបំពេញភារកិច្ចឃ្លាំមើលបទល្មើសនេសាទនៅចំណុចបឹងកញ្ចាប់ជាប់ព្រំប្រទល់ស្រុកស្រីសន្ធរនិងស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១១កក្កដា២០១៤ដោយមានកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យកុសល្យវិច្ច័យសពក្រោយពីបាត់អស់រយៈពេល២២ថ្ហៃ។
ក្រោយពីប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធចំនួន៣នាក់ដែលជាក្រុមឆក់ត្រីខុសច្បាប់។ ចំណែកឃាតកជនដៃដល់ឈ្មោះប៉ុលសាតបានរត់គេចខ្លួនរហូតដល់ពេលនេះត្រូវតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ទោស១ជីវិតនិងពិន័យជាប្រាក់ចំនួន៥០លានរៀលផងដែរ៕

16-09-201557641

57642

57643

57644

57645

57646

57647

Loading...

Leave a Reply

Your email address will not be published. Required fields are marked *