ដោះលែងបង្កងយក្ស ទម្ងន់៥,៤៤គីឡូក្រាម មានអាយុ៧០ឆ្នាំ

អាម៉េរិក៖ កាលពីថ្ងៃទី ៦ខែតុលាកន្លង ទៅ លោក Forrest Galante អ្នកមុជទឹកឯករាជ្យ និងជាជីវវិទូម្នាក់រស់នៅក្នុងទីក្រុង Santa Barbara រដ្ឋCalifornia សហរដ្ឋអាម៉េរិក ចាប់បានបង្កយក្សមួយ មានទម្ងន់ ៥,៤៤គីឡូក្រាម។ បើតាមការសន្និដ្ឋាន របស់ជីវវិទូជាច្រើននាក់ថា បង្កងមួយនេះ មានអាយុ៧០ឆ្នាំ ។

បុរសវ័យ២៦ឆ្នាំរូបនោះបានប្រាប់ឲ្យដឹងថា លោកបានចាប់បង្កងមានពួជអំបូររស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ្រិកមួយនេះ នៅក្នុងតំបន់ឆ្នេរសមុទ្រ California។ វាជាបង្កងដែលធំជាងគេនៅក្នុងតំបន់ឆ្នេរសមុទ្រនេះ។ លោកមិនដឹងថា តើគួរយកវាធ្វើម្ហូប ឬយកធ្វើយ៉ាងអ្វីនោះទេ ទើបលោកយកវា ទៅផ្ទះដើម្បីធ្វើការ សម្រេចចិត្ត។

ទីបំផុតលោកបាន សម្រេចចិត្តយក វាត្រឡប់ទៅលែង ក្នុងតំបន់ឆ្នេរ អភិរក្សរបស់រដ្ឋ California វិញដើម្បីឲ្យវាអាចបង្ក កំណើនតទៅទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំមុខ លោក Forrest បានទទួលរង្វាន់ ពីក្លិបអ្នកមុជទឹកឯករាជ្យ ដោយសារលោក ចាប់បានបង្កងមួយ ដែលមានទម្ងន់ ជាង៤គីឡូក្រាម ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *