ដោះលែងប្រធានមណ្ឌលសុខភាពអូរគ្រៀង សឹម ចាន់វាសនា ពាក់ព័ន្ធស្រីកំណាន់នោះហើយ

ខេត្តក្រចេះ៖ ប្រធានមណ្ឌលសុខភាពអូរគ្រៀង ដែលការចោទប្តឹងពីនារីជាស្រីកំណាន់របស់ខ្លួន ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តក្រចេះ សម្រេចដោះលេងឱ្យមានសេរីភាពវិញនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ក្រោមហេតុផល មិនមានភស្តុតាងដាក់បន្ទុក ។

ជាមួយនិងការសម្រេចដោះលេង លោក សឹម ចាន់វាសនា ហៅពេទ្យ មឿន ប្រធានមណ្ឌលសុខភាពអូរគ្រៀអាយុ ៤៧ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ឱ្យមានសេរីភាពវិញនេះ ត្រូវបានលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ឱ្យដឹងថា ការដោះលេងនេះ គឺដោយសារមិនមានភស្តុតាងដាក់បណ្ទុកដូចការចោទប្រកាន់ របស់នារីរងគ្រោះជាដើមបណ្តឹងនោះទេ ។

លោកបានបន្តថា ការដែលស្ត្រីជាដើមបណ្តឹងប្តឹងប្រធានមណ្ឌលសុខភាពនេះ គឺជាការយល់ច្រលំនិងគ្នា ណាមួយដើមបណ្តឹងគាត់បានដកពាក្យបណ្តឹងវិញ ហើយការដោះលេងនេះ ក៏មានធ្វើកិច្ចសន្យាជាមួយគ្នា ដោយឱ្យលោកប្រធានមណ្ឌលសុខភាព ឈប់ប៉ះពាល់ជាមួយគ្រួសារនារីជាដើមបណ្តឹង ឈប់គំរាមកំហែង មិនត្រូវដើរបរិហារកេរ្តិ៍លើនារីរងគ្រោះនិងក្រុមគ្រួសារ ។

ការដែលនារីរងគ្រោះដាក់ពាក្យបណ្តឹងប្តឹង លោកប្រធានមណ្ឌលសុខភាពរូបនេះ ក្រោយពីលោកប្រធានមណ្ឌល បានបើករថយន្តសាមុយពេទ្យបំបុក នាងពេលកំពុងជិះម៉ូតូជាមួយមនុស្សប្រុសម្នាក់ផ្សេង កាលពីយប់ថ្ងៃទី២៥ខែមករា ដោយសារតែភ្លើងប្រច័ណ្ឌ ព្រោះនារីរងគ្រោះ គឺជាស្រីកំណាន់របស់គាត់ ។ មិនត្រឹមតែប៉ុណ្ណោះក្រោយពីបើកឡានសាមុយបុកហើយនោះ ប្រធានមណ្ឌលសុខភាពរូបនេះ ក៏បានបង្កហឹង្សាធ្ងន់ធ្ងរទៅលើរូបនារីរងគ្រោះជាស្រីកំណាន់ ដោយវាយធ្វើបាបនិងដោះយកគ្រឿងអលង្ការពីខ្លួននាងទៀត ។

ក្រោយពីកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដោយបានចោទប្រកាន់ជាច្រើនបទល្មើស ដោយចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត មានលាក់ទុកអាវុធវែងខ្លីខុសច្បាប់ និងបានបង្កហឹង្សាធ្ងន់ធ្ងរមកលើរូបនាងរួមនិងមិត្តភក្រ័ ។

ក្រោយពីនារីរងគ្រោះដាក់ពាក្យបណ្តឹងហើយនោះ ទីបំផុតនគរបាលសម្រេចធ្វើការចាប់ខ្លួន តាមដីការបង្គាប់អោយនាំខ្លួនរបស់ លោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដោយចោទប្រកាន់ពីបទប្លន់ ហើយនគរបាលក៏បានចុះអនុវត្តចាប់ខ្លួនកាលពីនៅរសៀលថ្ងៃទី៣១ មករា នៅក្នុងមណ្ឌលសុខភាពសុខភាពអូរគ្រៀង ដែលមានទីតាំងនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

គួរបញ្ជាក់ថា លោកប្រធានមណ្ឌលសុខភាពអូរក្រៀង និងនារីរងគ្រោះ ឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា នាងបានអះអាងថា នាងជាអតីតគួស្នេហ៌កំណាន់ចិត្តរបស់លោកគ្រូពេទ្យរូបនេះ និងធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយគ្នាមានរយះពេលជាង៧ឆ្នាំមកហើយៗនាងក៏បានសុំបែកគ្នាជាមួយនិងលោក គ្រូពេទ្យរូបនេះ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុ ដោយហេតុផលថាលោកគ្រូ ពេទ្យនេះ មានប្រពន្ឋកូនទើបនាងមិនអាចរួមរស់នៅជាមួយគ្នាបានយូរអង្វែង។

នារីរងគ្រោះបាននិយាយទៀតថា ក្រោយពីនារីរងគ្រោះសុំបែក លោកគ្រូពេទ្យម្នាក់នេះមិនព្រម និងបានគំរាមសំលាប់ចោលមួយពូជ ដោយសម្លាប់ក្នុង១ឆ្នាំ១ រហូតដល់យប់ ថ្ងៃទី២៥ខែមករា ខណៈដែលរូបនាងកំពុងជិះម៉ូតូឌុបគ្នា ជាមួយនិងមិត្តភក្កិប្រុសម្នាក់ លោកគ្រូពេទ្យម្នាក់នេះបានឃើញ ហើយបានបើកឡានស៊ីរ៉ែនជាឡានសាមុយសម្រាប់សង្រ្គោះរបស់មណ្ឌលសុខភាព បុករូបនាងបណ្តាលឲ្យដួលនិងរងរបួស រួចមកលោកគ្រូពេទ្យម្នាក់នេះ ក៏បានចុះពីលើរថយន្តសាមុយ មកទះកំផ្លៀងលើមិត្តភក្កិរបស់នាងជាច្រើនកំផ្លៀងនិងបាន គំរាមមិនឲ្យបុរសរូបនោះមកទំនាក់ទំនងជាមួយរូបនាង ដែលជាសង្សាររបស់គេព្រមទាំង គំរាមមិនឲ្យយករឿងនេះទៅប្រាប់គេឯងឲ្យដឹងនោះទេ។ ក្រៅពីការទះកំផ្លៀងលើបុរសរូប នោះរួចមក លោកគ្រូពេទ្យរូបនេះ ក៏បានវាយទៅលើរូបនាងនិងចាប់អូសនៅនិងលើថ្នល់ ព្រមទាំងបានដោះយកគ្រឿងអលង្ការមានខ្សែរដៃ និងខ្សែ.ក ពីលើខ្លួនរបស់នាងរួចក៏បាន ចាប់អូសនាងឡើងឡានសាមុយ និងបានបើកយកនាងមកទម្លាក់ចោលនៅខាងមុខផ្ទះ៕

Loading...