ដោះ​លែង​ទណ្ឌិត​ស្ត្រី​៦​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​

​ខេត្តបន្ទាយមានជ័យ​៖​ ទណ្ឌិត​ស្ត្រី​ចំនួន​៦​នាក់​ក្នុង​នោះ​មាន​ផ្ទៃពោះ​ម្នាក់​និង​មានកូន​តូចៗ​មក​រួមរស់​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​រៀបចំ​ពិធី​ដោះ​លែងឱ្យ​មាន​សេរីភាព​ចំ​ថ្ងៃ​៨​មិ​នា​ ឆ្នាំ​២០១៥​ជា​ថ្ងៃ​ប្រារព្ធ​រំលឹក​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ លើក​ទី​១០៤​។​

​ការ​ដោះ​លែង​ ទណ្ឌិត​ ស្ត្រី​ទាំង​៦​នាក់​នោះ​ក្នុង​ចំណោម​ទណ្ឌិត​ស្ត្រី​ទូ​ទាំង​ប្រទេស​២២​នាក់​ត្រូវ​ដោះ​លែង​អនុវត្ត​តាម​លិខិត​ព្រះ​រាជទាន​ទោស​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​ករ​ណា​ព្រះបាទ​បរមនាថ​នរោត្តម​ សីហ​មុនី​តាម​រយៈ​នៃ​ការ​ស្នើ​សុំ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ នាយក​ រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ។​ក្នុង​ឱកាស​រៀបចំ​ពិធី​ដោះ​ លែង​នោះ​ដែរ​ ក៏​មាន​ ការ​អញ្ជើញ​ ចូលរួម​ពី​លោក​ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ លោក​ផា​ន់​ភី​រម្យ​ ព្រះរាជអាជ្ញា​ រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ផង​ដែរ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ិ​ន​ សុផល​ ប្រធាន​ព​ន្ធា​គារ​ខេត្តបន្ទាយមានជ័យ​មាន​ប្រសា​ន៍​ថា​៖​ព​ន្ធា​គារ​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន​នេះ​មាន​អ្នកទោស​ចំនួន​៩០០​នាក់​ក្នុង​នោះ​មាន​ ស្រី​១១១​នាក់​និង​មានកូន​តូច​រស់នៅ​ជាមួយ​ម្តាយ​ចំនួន​៨​នាក់​ស្រី​មាន​ផ្ទៃពោះ​ចំនួន​២​នាក់​ និង​អ្នកទោស​ជនបរទេស​ចំនួន​១៣​នាក់​មាន​ជនជាតិ​ថៃ​ចំនួន​១០​នាក់​និង​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ិ​ន​ សុផល​ បា​នប​បន្ត​ទៀត​ថា​៖​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះ​លែង​ទាំង​៦​នាក់​១,​ឈ្មោះ​ យ៉​ន​ ស្រី​ណុ​ច​ អាយុ​៣៣​ឆ្នាំ​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ សម្រេច​ផ្តន្ទាទោស​ជាប់​ព​ន្ធា​គារ​៥​ឆ្នាំ​ជាប់​ទោស​បាន​៣​ឆ្នាំ​២.​ឈ្មោះ​ សឿ​ន​ ណេ​ ហៅ​ពៅ​ អាយុ​២៥​ឆ្នាំ​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​សម្រេច​ផ្តន្ទាទោស​១៥​ឆ្នាំ​ ៣.​ ឈ្មោះ​ តោ​ រ​ច្ទ​ នី​ អាយុ​២៦​ឆ្នាំ​ជា​ចោទ​ពី​បទ​ហឹ​ង្សា​ដោយ​ចេ​នា​៤.​ឈ្មោះ​ វឿ​ន​ វី​ អាយុ​៣១​ ឆ្នាំ​ពី​បទ​ ជួញដូរ​ គ្រឿងញៀន​ ៥.​ឈ្មោះ​ រិ​ទ្ធ​ ស្រី​វី​ អាយុ​២៩​ឆ្នាំ​ឃុំ​ ពី​បទ​អំពើ​ លួច​និង​ទី​៦.​ ឈ្មោះ​ ផេង​ សា​រ៉ា​យ​ អាយុ​២៨​ឆ្នាំ​ឃុំខ្លួន​ថ្ងៃ​ទី​២៧​កុ​ម្ភះ​២០១៤​ពី​បទ​ជួញដូរ​គ្រឿងញៀន​សម្រេច​ទោស​៥​ឆ្នាំ​ជាប់​ព​ន្ធា​គារ​បាន​២​ឆ្នាំ​។​

ទណ្ឌិត​ស្ត្រី​ទាំង​៦​នាក់​បន្ទាប់​មក​ក៏​ត្រូវ​បាន​ប្រគល់​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ដើម្បី​ជា​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ថវិកា​ទាំង​១០​ម៉ឺន​រៀល​នោះ​មានការ​ឧបត្ថម្ភ​ពី​សម្តេច​កិ​តិ្ត​ព្រឹទ្ធិ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ចំនួន​៥​ម៉ឺន​រៀល​និង​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ គុយ​ ប៊ុ​ន​សន​ អគ្គ​យក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​គារ​ចំនួន​៥​ម៉ឺន​រៀល​៕​

11059332_729506073835914_5931410623577356197_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *