ដោះ​លែង លីន សុខលី មេការល្បែងសុីសងចាក់បាល់នៅខណ្ឌសែនសុខនោះហើយ​

ភ្នំពេញ​៖​ ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹងថា​ ស្ត្រីម្នាក់​ដែល​ជា​មេការ​ទីតាំង​ល្បែង​ស៊ីសង ជា​ប្រភេទ ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិត​ ត្រូវ​បាន​លោក​កុល​ បុន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បញ្ជាអោយនគរបាលខណ្ឌ​ សែនសុខ​ ដោះលែងអោយមានសេរីភាពវិញ ក្រោយពីអាជ្ញាធរឃាត់ខ្លួនបានមួយដង្ហើមចង្រិត ។

មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ សំណុំរឿងនេះ​មិនទាន់បានបញ្ជូនដល់តុលាការនៅឡើយ​ស្រាប់លេចលឺថាលោកព្រះរាជអាជ្ញាបានបញ្ជាអោយដោះលែងមេការបាត់ទៅហើយ ។

ព្រះ​រាជ​អាជ្ញា​រង​ និង​ជា​អ្នក​​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​​លី​ សុផាណា​ ​ ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយប្រភពព័ត៌មានដូច្នេះ​ថា​ «សមត្ថកិច្ចនគរបាលខណ្ឌ​បានចុះដល់ទីតាំងដោយរកឃើញអ្នកលេងតែ​ប៉ុណ្ណោះនិងសំភារះ ហើយសម្រេចកសាងបញ្ជូនរឿងមកអយ្យការចាត់ការបន្ត» ។

គួររំលឹកថា គណៈ បញ្ជាការឯកភាព នៃ សាលាខណ្ឌ សែនសុខ បានបង្ក្រាបទីតាំង លេងល្បែងស៊ីសងប្រភេទភ្នាល់បាល់តាម ប្រព័ន្ធ អ៊ីនធឺណិត កាលពីម៉ោង៩ និង៣០ នាទី យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្ទះ លេខ២៩ ផ្លូវលេខ ២៧១ ភូមិផ្សារ អូរបែក ក្អម ក្រុម ១ សង្កាត់ទឹកថ្លា​ ខណ្ឌ​សែនសុខ​។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីឈ្មោះលីន សុខលី ជាមេការ​បនល្បែង និងដកហូតបាននូវ​កំព្យូទ័រ​១៤គ្រឿងដែលមានបំពាក់ប្រព័ន្ធអុីនធើណែត និងលុយដុល្លារចំនួន១០៦២ដុល្លារ លុយរៀល៧៥៥២០០រៀលផងដែរ ៕

Loading...