ដំណឹង​ល្អ សួស វី​ស្សា បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ខណៈ​ស្វាមី​នាង ក៏បាន​ជួប​មុខ​កូនស្រី ជាទី​ស្រលាញ់​ដែរ​

ភ្នំពេញៈ ថ្ងៃនេះ តារាចម្រៀងហង្ស​មាសម្នាក់​ទៀតហើយ បានជា​សះស្បើយពី​ជំងឺ កូ​វីដ ១៩ ក្រោយពេល​តារាចម្រៀង សួស វី​ស្សា បាន​សម្រាកព្យាបាលអស់​រយៈពេល១៧ថ្ងៃ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង រូបនេះ បាន​សរសេរ​រៀបរាប់ថាៈ «​សូម​គោរព លោកតា​លោកយាយ អុំ​ពូ​មីង ខ្ញុំ​មាន​ដំណឹង​ល្អ ថ្ងៃនេះ ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ក្រុមគ្រូពេទ្យ បានអនុញ្ញាត​អោយ​ខ្ញុំ ចាក​ចេញពី​កន្លែង​ព្យាបាល នៅ​សណ្ឋាគារ Great Duke ត្រឡប់ទៅផ្ទះ​វិញ​ហើយ ប៉ុន្តែ​សំរាប់​ការវិលត្រឡប់ ទៅផ្ទះ​វិញ​នេះ ក៏​ខ្ញុំ​ត្រូវតែ​បន្តធ្វើ ច​ត្តា​ឡី​ស័ក នៅ​បន្ទប់​ដាច់ដោយឡែក តែម្នាក់ឯង ចំនួន ១៤ ថ្ងៃ បន្ថែមទៀត រហូតដល់​ថ្ងៃទី ២០ ខែមេសា ខ្ញុំ​ត្រូវ​ទៅ​មន្ទី​ពេទ្យ ដើម្បី​យក​សំណាក ជា​លើកចុងក្រោយ ដើម្បីអោយ​កាន់ តែ​ច្បាស់​ថា ខ្ញុំ​ពិតជា​បានជា​សះស្បើយ ពី​ជំងឺ​កូ​វីដ​-១៩ ១០០ % ពិតប្រាកដ​មែន រយៈពេល ១៧ ថ្ងៃ​គត់ ដែល​ខ្ញុំ​បានមក​សំរាក ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នាង​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ អស់ពី​ចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ទាំងអស់ គ្រប់​ស្ថាប័ន គ្រប់ផ្នែក ដែល​លោក​បាន យកចិត្តទុកដាក់ មើលថែ​គ្រប់​អ្នកជំងឺ​ទាំងអស់ និង​បាន​បំពេញបេសកកម្ម ដ៏​សស្រាក់សស្រាំ នៅទីនេះ ចេញពី​បេះដូង សូម​លោកគ្រូ អ្នកគ្រូ​ពេទ្យ ទាំងអស់ មាន​សុខភាព​មាំមួន កម្លាំង​ខ្លាំងក្លា និង​បន្ត​ជួយ​ស្រោចស្រង់ ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នកជំងឺ បន្តទៀត ដើម្បីអោយ​ពួក អាច​គាត់ រស់រានមានជីវិត​បា​ន ទៅ​ជួប​ក្រុមគ្រួសារ​របស់​ពួកគាត់​វិញ គុណូប្បការៈ​របស់ លោកគ្រូ អ្នកគ្រូ​ពេទ្យ យើងខ្ញុំ នឹង​ចងចាំ​ដឹងគុណ​អស់​មួយជីវិត ចំណែកឯ​លទ្ធផល យក​សំណាក​លើក​ទី​២ របស់​អ្នកផ្ទះ​ខ្ញុំ កូន​ខ្ញុំ គឺ​អវិជ្ជមាន​ទាំងអស់ ហើយ​ការយក​សំណាក ជា​លើក​ទី​៤ របស់​ប្តី​ខ្ញុំ ក៏​អវិជ្ជមាន​ដែរ ហើយ​ពេលនេះ ខ្ញុំ​ក៏​អវិជ្ជមាន ២ ដង​ដែរ ចឹ​ង​ខ្ញុំ​អាច ទៅផ្ទះ​បាន​ហើយ​»​។​

​តាម​ការរៀបរាប់​ខាងលើ បាន​បង្ហាញថា នាង នឹង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ទៀត ខណៈ ដែល​ស្វាមី​របស់​នាង បានធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​រៀបរាប់ថា Tommy ដែលជា​ស្វាមី​នាង សួស វី​ស្សា និង​មាន​ជួប​កូនស្រី របស់ខ្លួន​វិញ​ហើយ ក្រោយ​តារា​សម្តែង​ប្រុស​រូបនេះ បានធ្វើ​តេស្ត​អវិជ្ជមាន រហូតដល់​ទៅ​បួន​ដង ឯណោះ​៕

Loading...