តខ្សែភ្លើងអគ្គីសនីក្នុងផ្ទះដោយខ្លួនឯងបណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ស្ពឺៈ តខ្សែភ្លើងអគ្គីសនី ក្នុងផ្ទះដោយខ្លួនឯងបណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៨និង៣០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ វៃ ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ ភូមិ ទី៥ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានតខ្សែភ្លើងអគ្គីសនីក្នុងផ្ទះដោយខ្លួនឯងបណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុ ។ យោងតាមការបំភ្លឺរបស់កូនស្រីបង្កើតថា ឪពុកខ្លួនស្លាប់ដោយសារ ខ្សែរភ្លើងឆក់ពិតប្រាកដមែន ។

ករណីខាងនេះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យរួច ៕ មណ្ឌលច្បារមន

 

 

Loading...