តណ្ហាឡើងដល់កម្រិតចូល​ចាប់រំលោភ​ក្មេងស្រី​អាយុ១៣ឆ្នាំ ដល់ក្នុងបន្ទប់

ភ្នំពេញៈ ជនសង្ស័យមាន​បានធ្វើសកម្មភាពចូលចាប់រំលោភកុមារីម្នាក់រហូតដល់ក្នុងបន្ទប់ ត្រូវឪពុកក្មេងស្រីរងគ្រោះមកទាន់ចាប់ខ្លួនប្រគល់ឲ្យប៉ូលិស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោងជាង៩យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុច​បន្ទប់​ជួល​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ក្រុម៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ។

ជន​ល្មោភកាម​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ ខណៈ​ជននេះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ​លើ​ក្មេងស្រី​ជា​អ​និតិ​ជន មាន​វ័យ​ទើបតែ១៣ឆ្នាំ​បានសម្រេច ស្រាប់តែ​ត្រូវ​ឪពុក​របស់​ក្មេងរងគ្រោះ​មក​ទាន់។

នៅ​ម៉ោង​ប្រមាណ​ជាជាង៩យប់​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ខណៈ​រូបគាត់​មកពី​ដើរ​រើស​អេតចាយ​វិញ ក៏​សំដៅទៅ​បន្ទប់​ជួល រួច​ក៏​រុញ​ទ្វារ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដេក​នៅ​ពីលើ​កូនស្រី​របស់ខ្លួន “ក្មេងស្រី​រងគ្រោះ” ទើប​គាត់ “ឪពុក” ទៅ​បើកភ្លើង ហើយ​ស្រែកខ្លាំងៗថា មាន​គេ​ចាប់រំលោភ​កូនស្រី​របស់គាត់ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​ស្ទុះ​រត់ចេញភ្លាមៗ តែ​បាន​ត្រឹម​ប្រហែល៣០០ម៉ែត្រ​ប៉ុណ្ណោះ ត្រូវបាន​ប្រជាពលរដ្ឋ​ជា​អ្នកជិតខាង​ដេញតាម​រហូត​ចាប់​ក្របួច​ជាប់ ដោយ​រកឃើញ​វត្ថុតាង​មាន​ស្រោមអនាម័យ១ និង​ស្រោម​ទឹករំអិល។

ក្មេងរងគ្រោះ​មានឈ្មោះ រ.ស.ណ អាយុ១៣ឆ្នាំ ។ ជនសង្ស័យ​ឈ្មោះ សឿន ស៊ីណា ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ក្រោយ​ប្រជាពលរដ្ឋ​ដេញតាម​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

 

Loading...