តម្រួតថៃចាប់ពលរដ្ឋខ្មែរ២នាក់ដាក់ច្រវាក់ជើងចោទពីបទល្មើសព្រៃឈើខុសច្បាប់ ខណៈដែលពលរដ្ឋខ្មែរ២នាក់នោះបើកគោយន្តដឹកលក់គ្រែ និងកៅអីឈើក្នុងដីថៃ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ២នាក់បានរងការចាប់ខ្លួនពីតម្រួតថៃដោយចាប់ដាក់ច្រវ៉ាក់ជើងបញ្ជូនចូលគុកចោទប្រកាន់ពីបទល្មើសជំនួញព្រៃឈើខុសច្បាប់ដោយដកហូតគោយន្តនិងគ្រឿងសង្ហារិមទាំអស់ខណៈដែលពលរដ្ឋខ្មែរទាំង២នាក់បានបើកគោយន្ត២គ្រឿងដឹកផ្ទុកគ្រែនិងកៅអីឈើ ឆ្លងដែនតាមច្រករបៀងចំការគរ ស្ថិតក្នុងស្រុកថ្មពួក យកទៅលក់ក្នុងដីថៃ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងទឹកដីថៃស្ថិតក្នុងភូមិសាស្រ្ត ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចកម្ពុជានៅខ្សែបន្ទាត់ព្រំដែនជួរមុខឱ្យដឹងថាពលរដ្ឋខ្មែររងការចាប់ខ្លួនមានឈ្មោះ ១,ហួន គ្រួច ភេទប្រុស អាយុ២៩ឆ្នាំ ២,ហួន វិត ភេទប្រុសអាយុ២៦ឆ្នាំ អ្នកទាំង២នាក់ រស់នៅក្នុងភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្រោយពីមានការចាប់ខ្លួនសមត្ថកិច្ចកម្ពុជា ឈរជើងនៅខ្សែបន្ទាត់ព្រំដែនជួរមុខក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅសម្របសម្រួលនិងធានាឱ្យតម្រួតថៃដោះលែងពលរដ្ឋខ្មែរទាំង២នាក់ត្រឡប់មកវិញប៉ុន្តែត្រួតថៃគេមិនយល់ព្រមតាមសំណើររបស់សមត្ថកិច្ចកម្ពុជានោះទេ ។ពលរដ្ឋខ្មែរទាំង២នាក់ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការនៅខេត្តស្រះកែវដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ ។

ប្រភព័ត៌មានពីសមត្ថកិច្ចកម្ពុជាឈរជើងនៅខ្សែបន្ទាត់ព្រំដែនប្រាប់ឱ្យដឹងទៀតថា តម្រួតថៃចាប់ពលរដ្ឋខ្មែរទាំង២នាក់ធ្វើឡើងហាក់បបីដូចជាពលរដ្ឋខ្មែរទាំង២នាក់នោះប្រព្រឹត្តបទល្មើស ឧក្រិដ្ឋធ្ងន់ធ្ងរដោយយកច្រវ៉ាក់ដាក់ជើងអមនុស្សធម៌គ្រាន់តែដឹកគ្រឿងសង្ហារិមចេញពី ដីខ្មែរលក់ក្នុងដីថៃប៉ុណ្ណោះ ក្នុងនោះក៏មានការអនុញ្ញាតពីទាហានការព្រំដែនថៃរួចហើយផងដែរ ។កន្លងមកពួកគាត់តែងតែធ្លាប់ចេញចូលលក់គ្រឿងសង្ហារិមជាគ្រែ និងកៅអីជាធម្មតាគ្មានបញ្ហាអ្វីកើតឡើងនោះឡើយយោងតាមការយោគយល់គ្នារវាងសមត្ថកិច្ចតាមព្រំដែន និងពលរដ្ឋនៃប្រទេសទាំង២កម្ពុជា-ថៃប្រកបមុខរបរតាមខ្សែបន្ទាត់ព្រំដែន ដែលមានការចេញចូលទៅមកជាធម្មតា ៕ ពាយព្យ

IMG_3848

Loading...

Leave a Reply

Your email address will not be published. Required fields are marked *