តម្រួត​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​៣​នាក់​ពាក់ព័ន្ធ​នាំ​គ្រឿងញៀន​

​ ​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ឈរជើង​នៅ​ប៉ុ​ស្ថិ៍​រិ​ទ្ធិ៍​សែន​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ប្រាប់​ឱ្យ​ដឹង​ថា​មាន​ពលរដ្ឋ​ខ្មែរ​៣​នាក់​លួច​ឆ្លង​ដែន​ចូល​ទៅ​ប្រ​ ទេស​ថៃ​ត្រូវ​បាន​តម្រួត​ថៃ​បាញ់​ឱ្យ​រង​បួស​ម្នាក់​និង​២​នាក់​ទៀត​មិន​ទទួល​រង​របួស​នោះ​ទេ​ពួក​គេ​ទាំង​៣​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​ ចោទប្រកាន់​ថា​ជួញដូរ​ថ្នាំ​ញៀន​ ចំនួន​២០០​គ្រាប់​ ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​។​

ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​គោក​ធ្យូង​ ឃុំ​គោក​ធ្យូង​ ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ដែល​ឈម​និង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​

​ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ១,​រ៉េ​ត​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ម្ចាស់​ថ្នាំ​ញៀន​ត្រូវ​បាន​តម្រួត​ថៃ​បាញ់រង​បួស​ ២,​ប៊ុ​ន​ យ៉ុ​ង​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ និង​៣,​ឈ្មោះ​ប៉ុន​ សុ​វ៉ា​ត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ អ្នក​ទាំង​២​នាក់​ជា​ឳ​ ពុក​កូន​និង​គ្នា​ ដោយ​ពួក​ គេ​រស់នៅ​ភូមិ​ព្រែក​ច័ន្ទ​ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​។​

​លោក​ សួន​ ពេជ្រ​ នាយ​ប៉ុ​ស្ថិ៍​នគរបាល​ព្រំដែន​គោក​រិ​ទ្ធិ៍​សែន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​នៅ​ ក្នុង​ហេតុការណ៍​ត​ម្រូ​ត​ថៃ​បាញ់​និង​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៣​នាក់​នោះ​ គឺ​ខាង​សមត្ថកិច្ច​ កម្ពុជា​បានដឹង​នោះ​ទេ​ ហើយ​ខាង​តម្រួត​ថៃ​គេ​ក៏​មិន​បាន​រាយការណ៍​មក​ សមត្ថកិច្ច​កម្ពុជា​ នោះ​ដែរ​។​

សមត្ថកិច្ច​កម្ពុជា​ទើបតែ​ទទួល​ដំណឹង​តាម​រយៈ​លោក​មេ​ភូមិ​ព្រែក​ច័ន្ទ​ចូល​ក្នុង​ដី​ថៃ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដើម្បី​ទិញ​ទឹកកក​ ហើយ​ ត្រូវ​តម្រួត​ថៃ​ប្រាប់​លោក​មេ​ភូមិ​ពី​ករណី​នេះ​។​បន្ទាប់​មក​សមត្ថកិច្ច​កម្ពុជា​និង​អាជ្ញាធរ​មូល​ ដ្ឋា​ន​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​ថា​មាន​ពលរដ្ឋ​ខ្មែរ​នាក់​ខាងលើ​រស់នៅ​ភូមិ​ព្រែក​ច័ន្ទ​ ឃុំ​អូរ​បី​ជាន់​ ពិតជា​ត្រូវ​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​ប្រាកដ​មែន​។​ករណី​នេះ​សមត្ថកិច្ច​កម្ពុជា​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្តបន្ទាប់​ទៀត​។​ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​បច្ចុប្បន្ន​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូន​ទៅ​កាន់​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ត​ស្រះ​កែវ​នោះ​ហើយ​៕
IMG_1009

Loading...

Leave a Reply

Your email address will not be published. Required fields are marked *