តម្លៃ​ប្រេង​ឆៅ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ បើ​ទោះបីជា​ប្រទេស​លី​ប៊ី​កំពុង​ជួប​បញ្ហា​ក៏​ដោយ​

​តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ ដល់​ក្រោម​៥៧​ដុល្លារ​អា​មេ​រិ​ក​ហើយ​ក្នុង​មួយ​បា​រេល​ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​នៅ​តែ​កើនឡើង​ បើ​ទោះបីជា​ការ​ផលិត​ប្រេង​នៅ​ក្នុង​ប្រទេស​លី​ប៊ី​ត្រូវ​បាន​បង្អាក់​ហើយ​ក៏​ដោយ​។​ ​ប្រទេស​លី​ប៊ី​គឺជា​កំណប់​ប្រេង​ធំ​ជាងគេ​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ ហើយ​ទិន្នផល​ប្រេង​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​មិន​ដល់​១​ភាគ​៣​ទេ​បើ​ធៀប​នឹង​កាលពីមុន​សង្គ្រៀមស៊ីវិល​។​

​ប៉ុន្តែ​បណ្តា​ទីផ្សារ​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​កន្លែង​ផ្សេង​ទៀត​ ហាក់ដូចជា​មិនសូវ​ចាប់អារម្មណ៍​នឹង​ដំណឹង​នេះ​ទេ​ ពោល​គឺ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ដែល​ធ្លាប់​មាន​ទេ​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មកនេះ​។​
​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​គឺជា​សម្ពាធ​ធំ​ជាងគេ​ ហើយ​មួយ​ផ្នែក​ធំ​នោះ​គឺ​ឧស្សាហកម្ម​សិលា​ឧស្ម័ន​អា​មេ​រិ​ក​ និង​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ការ​ថមថយ​កំណើន​នៃ​សេដ្ឋកិច្ច​សកល​។​

​ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ការ​សម្រេចចិត្ត​របស់​អូ​ប៉ិក​ដែល​នៅ​តែ​មិន​ព្រម​កាត់​បន្ថយ​ការ​ផលិត​ដដែល​។​ ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឥន្ទ​នៈ​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ធ្លាក់​ចុះ​ក្នុង​សន្ទុះ​មួយ​លឿន​បំផុត​មិន​ដែល​ធ្លាប់​មាន​ទេ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០០៩​មក​ ជា​រឿង​ល្អ​សម្រាប់​ប្រជាជន​ទូទៅ​ ប៉ុន្តែ​ជា​រឿង​អាក្រក់​សម្រាប់​ធនាគារកណ្តាល​អឺរ៉ុប​ដែល​កំពុង​តែ​ប្រឹងប្រែង​ទប់​ទប់​នឹង​កម្រិត​អតិផរណា​៕

ចុចអានអត្ថបទ៖ សន្តិសុខផ្សារស្ទឹងមានជ័យថ្មីឃាត់បុរសម្នាក់លួចថតស្រីៗ ពេលចូលបន្ទប់ទឹក (វីដេអូ)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *