តវ៉ានៅមុខសាលារាជធានីភ្នំពេញ ទាមទារឲ្យក្រុមហ៊ុនផានអ៊ីមិច និង សាលាក្រុង ដោះស្រាយផ្ទះមួយបន្ទប់ និងសំណងបន្ថែម

ភ្នំពេញ៖ ក្រុមសហគមន៍ដីធ្លីចំនួន៤សហគន៍នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៩និង៣០នាទីព្រឹក បានប្រមូលផ្តុំគ្នានៅត្រង់ចំណុច

មុខសាលារាជធានីភ្នំពេញ មហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញដើម្បី ទាមទារឲ្យ ក្រុមហ៊ុនផានអុីមិច និង សាលាក្រុង ដោះស្រាយជូនពួកគាត់នូវផ្ទះមួយបន្ទប់ និងសំណងបន្ថែមជាប្រាក់៥០០០ដុល្លាអាមេរិក ក្នុងមួយគ្រួសារ ។

ក្រុមសហគមន៍ដីធ្លីទាំងនេះរួមមាន ១-បុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដឹកនាំដោយឈ្មោះ អុឹម ស្រីទូច, សាត ថា និងឈ្មោះ ស៊ា ណារ៉េត ២-ថ្មគោល (SOS) ដឹកនាំដោយឈ្មោះ ភួង សុភាព និង ច្រាយ នីម ៣-ភ្នំបាត ដឹកនាំដោយឈ្មោះ ទឹម សារ៉ាន់ ៤-បុរីកីឡា ដឹកនាំដោយឈ្មោះ ភោគ សុឃីម និង កែវ ពៅ។

មន្ត្រីរដ្ឋបាលរាជធានីបានអោយដឹងថា ក្រុមអ្នកតវ៉ាមានគ្នាចំនួន៤៥នាក់ តំណាងអោយ១៤០គ្រួសារ មធ្យោបាយ រឺម៉កកង់បីចំនួន០៧គ្រឿង ហើយគោលបំណងនៃការធ្វើការតវ៉ានេះគឺមានបំណង ទាមទារឲ្យ ក្រុមហ៊ុនផានអុីមិច និង សាលាក្រុង ដោះស្រាយជូនពួកគាត់នូវផ្ទះមួយបន្ទប់ និងសំណងបន្ថែមជាប្រាក់៥០០០ដុល្លាអាមេរិក ក្នុងមួយគ្រួសារ មានចំនួន១៤០គ្រួសារ ។

បច្ចុប្បន្នពួកគាត់កំពុងឈរលើកបដា ស្រែកតវ៉ា និងគោះចានដែកនៅគោលដៅខាងលើ។ ក្រោយមករដ្ឋបាលរាជធានីហៅតំណាង៧នាក់ចូលរួមដោះស្រាយ។

តំណាង០៧នាក់ចូលសាលារាជធានី មានឈ្មោះ៖១.ទឹម សារ៉ាន់ ២.សោម សេដ្ឋា ៣.ភោគ សុឃីម ៤.ង៉ាន់ ណារី ៥.សែ សំណាង ៦.សុខ ស្រីអូន ៧.ជុំ សាវឿន៕

Loading...