តាចាស់តិរិច្ឆាន អាយុ ៧៦ឆ្នាំ ឲ្យក្មេងស្រី លេងប្រដាប់ភេទឡើងរឹង រួចចាប់រំលោភ

ខេត្តកំពង់ឆ្នាំង ៖ តាចាស់ចិត្តតិរិច្ឆាន អាយុ ៧៦ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រី អាយុ ៦ឆ្នាំ រហូតបានសម្រេច នៅវេលាម៉ោង ១១ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច រោងចាំចំការ មួយកន្លែង ស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ទើបត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីស្ត្រីជាម្តាយ ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង។
ជនល្មើសដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ នូ ស៊ីណាន ហៅជាង អាយុ ៧៦ឆ្នាំ និងក្មេងស្រីរងគ្រោះ មានឈ្មោះ មបរ អាយុ ៦ឆ្នាំ។ យោងតាមបណ្តឹង ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា វេលាម៉ោង ១១ ថ្ងៃទី១៤ ធ្នូ ២០១៥ ដោយមានការសង្ស័យ ព្រោះកូនស្រីរបស់គាត់ ចេះតែធ្លាក់ឈាម និងចុកពោះ ក៍បានសួរកូន ហើយក្មេងស្រីរងគ្រោះ បានប្រាប់ម្តាយថា តាជាង បានចាប់រំលោភ ដោយគាត់បានយក ប្រដាប់ភេទ ញាត់ចូលចុះឡើង នៅក្នុងរោងចាំចំការ ហើយគាត់បានចាប់ច្របាច់ដោះ និងបានហាម មិនអោយប្រាប់អ្នកណានោះទេ ដោយមានការបែកធ្លាយ រឿងរ៉ាវដូច្នេះ ស្ត្រីជាម្តាយបាននាំកូន មកដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
ក្មេងស្រីរងគ្រោះ បានឆ្លើយថា តាចាស់ឈ្មោះ នូ ស៊ីណាន ហៅជាង បានចាប់អូសដៃនាង ចូលក្នុងរោងចាំចំការ ហើយស្រាតខោ បញ្ចេញប្រដាប់ភេទ អោយនាងលេង រួចចាប់រំលោភនាង បានសម្រេច ខណះដែលនាង ឡើងពីលេងទឹកស្ទឹង។ នៅចំពោះមុខសមត្ថកិច្ច តាចាស់ចិត្តតិរិច្ឆាន បានសារភាពថា ខ្លួនពិតជាបានប្រព្រិត្ត ដូចការចោទប្រកាន់មែន។ ក្រោយការសាកសួរ សមត្ថកិច្ចបានកសាងឯកសារ គ្រោងនិងបញ្ជូនជនល្មើស ទៅសាលាដំបូងខេត្ត ចាត់ការទៅតាម នីតិវិធីច្បាប់ផងដែរ។ ក្នុងនោះអង្គការ អង្គភាពការពារកុមារ ហៅកាត់ (CPU) បាននាំយកសម្ភារ និងថវិកាមួយចំនួន ផ្តល់ជូនកុមារីរងគ្រោះ និងបានជួយលើកទឹកចិត្ត ផ្នែកផ្លូវច្បាប់ ដល់កុមារីរងគ្រោះ ផងដែរ៕

W@t-211231

W@t-211233

Loading...

Leave a Reply

Your email address will not be published. Required fields are marked *