តាមទាន់ក្បត់ច្រើនដងពេក បុរសជាប្តីទាញកាំបិត​កាត់ក្បាល​ ប្រពន្ធសម្លាប់​រួចយួរ​មករក​ប៉ូលិស

ឥណ្ឌា៖ មនុស្សម្នានៅក្នុងប្រទេសឥណ្ឌាមាន ការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែល ពួកគេប្រទះឃើញ បុរសម្នាក់ដើរយួរក្បាល មនុស្សនៅតាមផ្លូវ សំដៅទៅប៉ុស្តិ៍ប៉ូលិស។

Narayan Singh អាយុ៣៨ឆ្នាំគឺជាកសិករម្នាក់ បានរងការចោទប្រកាន់ ពីបទឃាត កម្មបន្ទាប់ពីសម្លាប់ប្រពន្ធ អាយុ២៨ឆ្នាំឈ្មោះ Sarita ហើយកាត់ក្បាល កាន់យួរទៅស្ថានីយប៉ូលិស ដោយចោទនាងថាផិតក្បត់។

សាក្សីជិតខាងនិយាយថា ជនដៃដល់តាមទាន់ប្រពន្ធនៅ ជាមួយប្រុសផ្សេងពីរដងមកហើយ ដំបូងគាត់ព្រមអភ័យទោស ប៉ុន្តែនាងនៅតែផិត ក្បត់រហូតធ្វើឲ្យបុរសជាប្តីរូប នេះតាមទាន់ច្រើនលើកច្រើនសារ ទីបំផុត ទ្រាំលែងបាន Singh ក៏សម្លាប់កាត់ក្បាលនាង យួរកាន់សំដៅមកសារភាព នៅឯស្ថានីយប៉ូលិសតែម្តង៕

Loading...