តាមប្រមាញ់ក្រុមចោរប្លន់ ចាប់ខ្លួនប្រុសស្រី ៦នាក់ និងបាញ់សម្លាប់ ២នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានតាមប្រមាញ់ ក្រុមចោរប្លន់ប្រដាប់អាវុធ តាំងពីព្រឹក រហូតដល់វេលាម៉ោង ១២ថ្ងៃត្រង់ ទី១១ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ចប់ប្រតិបត្តិការ ដោយចាប់ខ្លួន ក្រុមជនសង្ស័យ ជាចោរប្លន់ប្រដាប់អាវុធ មានប្រុស ស្រី ទាំងអស់ ៦នាក់ ហើយក្នុងនោះ សមត្ថកិច្ចបានបាញ់សម្លាប់ ក្រុមជនសង្ស័យ ២នាក់ ដោយសារតែបាញ់តដៃ ជាមួយសមត្ថកិច្ច និងបានដកហូតអាវុធ ២ដើម ពីក្រុមជនសង្ស័យផងដែរ ។
សូមបញ្ជាក់ថា ករណីបាញ់ប្លន់ប្រដាប់អាវុធ បានកើតឡើង កាលពីវេលាម៉ោង ៥និង១៥ នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រោយពីមានករណី បាញ់ប្លន់យកម៉ូតូ មិនបានប៉ុន្មានម៉ោងផង នៅវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោក បានបើកការបង្ក្រាប ទៅលើជនល្មើសទាំងនោះ ដោយឃាត់ខ្លួនបាន ២នាក់ ព្រមទាំងដកហូតម៉ូតូ ធ្វើសកម្មភាព និងម៉ូតូរបស់ជនរងគ្រោះ យកមកវិញផងដែរ និងបន្តតាមចាប់បក្ខពួកផ្សេងទៀត។
លុះនៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃដដែលនេះ សមត្ថកិច្ចក៏បន្ត ចាប់ខ្លួនបាន ៤នាក់បន្ថែមទៀត នៅចំណុចហាងម្លប់ត្នោត ស្ថិតក្នុងភូមិធំខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្នុងនោះជនល្មើស ២នាក់ ឈ្មោះ អាម៉ី និងអាយុទ្ធ ត្រូវបានសមត្ថកិច្ច បាញ់សម្លាប់។ ចំណែកអ្នកនៅរស់ ហើយត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបតាំងពីព្រឹកនោះ មានស្រី ២នាក់ និងប្រុស ២នាក់។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌិន ដារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកទិញលក់ កម្ទេចកំណាត់ មានស្រុកកំណើត នៅភូមិទួលធំ ឃុំចំបក់ ខេត្តក្រចេះ។ ចំណែកម៉ូតូ ដែលត្រូវក្រុមចោរប្លន់ ជាប្រភេទម៉ូតូ ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063៕

W@t-111220

W@t-111221

W@t-111222

W@t-111223

W@t-111225

Loading...

Leave a Reply

Your email address will not be published. Required fields are marked *