តាមពិតម្ចាស់ឡាន Land Cruiser បើកបំបុកឡាន Prius ជាថៅកែហាងសាច់អាំង ហេង ហេង (ឈ្មោះញ៉ សុខហេង)

ភ្នំពេញ៖ ទីបំផុត ករណី ជនបង្ក បើរថយន្តLand Cruiser បំបុក រថយន្ត Prius ១គ្រឿង កាលពីយប់រំលង់អាធ្រាត្រ ឈានចូលថ្ងៃ២០ខែកក្កដាឆកនាំ២០២០ កន្លងទៅ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថា អត្តសញ្ញាណហើយ គឺឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង ។

ទោះជនទំនើងរូបនោះ ត្រូវបានគេចខ្លួនពីកន្លែងកើតហេតុក៏ដោយ ទីបំផុតប្រភពព័ត៌មានច្បាស់ការណ៍មួយ បានទម្លាយអោយដឹងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ជនបង្កខាងលើឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅផ្លូវលេខ៥៩០ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ។

សូមរំលឹកថា៖ កាលពីវេលាម៉ោងជាង១យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះកន្លងទៅនេះ មានករណីអ្នកបើកបរឡាន Land Cruiser ស្លាកលេខ ភ្នំពេញ 2AW-2099 បានបើកបំបុកឡាន Prius មួយគ្រឿងយ៉ាងព្រហើន ក្នុងចេតនាសម្លាប់ជនរងគ្រោះ ។ ពេលនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ពីបទ «ប៉ុនប៉ងឃាតកម្មនិងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ។

ប្រជាពលរដ្ឋសង្ឃឹងថា សមត្ថកិច្ច គ្រប់ថ្នាក់ នឹង
ផ្តល់ភាពយុត្តិធម៌ជូនរងគ្រោះ ដែលជនទំនើង ឈ្មោះ ញ៉ សុខហេង បើកឡានដេញបំបុក ប៉ុនប៉ងឃាតកម្មនិងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស៕

Loading...