តាម​បណ្តា​ខេត្ត កំពុង​ហ្វឹកហ្វឺន​ប៉ូលិស​ដើម្បី​ត្រៀម​ទប់ស្កាត់​ហេតុការណ៍​មិនល្អ​ក្នុង​ថ្ងៃ​បោះឆ្នោត

ភ្នំពេញ៖ កម្លាំង​នគរបាល​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា ព្រៃវែង សៀមរាប និង ពោធិ៍សាត់ ជាដើម ចាប់ផ្តើម​ហ្វឹកហ្វឺន ជា​បណ្តើរៗ​ហើយ ដើម្បី​ត្រៀមលក្ខណ​ទប់​ទាល់​នឹង​បញ្ហា​អសន្តិសុខ​ណាមួយ ដែល​អាច​កើតឡើង ជាយថាហេតុ​ក្នុងអំឡុង និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​។ ជាទូទៅ កម្លាំង​សមត្ថកិច្ច​ទាំងនោះ បាន​ហឺ្វ​ត​ហាត់​ពី​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការធ្វើ​បាតុកម្ម និង​កូដកម្ម​។

​ចំណែក​កងកម្លាំង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ដូចជា កំពង់ចាម និង​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​រៀងៗ​ខ្លួន ដោយ​ផ្តោត​សំខាន់​លើ​ការការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្នុង​ដំណើរការ​បោះឆ្នោត​។

​អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាស​កន្លងមក​ថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នឹងមាន​កងកម្លាំង​ជាង​៨​ម៉ឺន​នាក់ ដែល​ត្រូវ​ដាក់ពង្រាយ​នៅតាម​ការិយាល័យ​បោះឆ្នោត​។ ការបោះឆ្នោត​លើក​នេះ មាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង ហើយ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨​លាន​៣​សែ​ននាក់​ ៕

 

Loading...