តារាចម្រៀង យ៉េៗ ឡេង មុន្នីរចនា រៀបមង្គលការ​ជាលើកទី២

ស្ងាត់ៗ តារាចម្រៀងយ៉េៗនាង ឡេង មុនី្នរចនា បានរៀបមង្គលការធ្វើមិនដឹង កាលពីថ្ងៃទី ២៩ មករា ឆ្នាំ ២០១៥ ម្សិល​មិញនេះ ខណៈដែលមានអ្នកសិល្បៈតែមួយ​ចំនួនតូចប៉ុណ្ណោះ​បានដឹងពីរឿងនេះ។

ស្វាមីរបស់តារាចម្រៀង ឡេង មុន្នីរចនា ត្រូវបានគេដឹងថា មានវ័យប្រមាណ​ជាង ៤០ ឆ្នាំក្រាស់។ លោកមាន​ឈ្មោះ​ថា សេក សុភា។ ពិធីមង្គលការរបស់តារា​រូបនេះត្រូវបានរៀបចំ​ឡើងមិនសូវធំដុំប៉ុន្មាន​ទេនៅឯភោជនីយដ្ឋាន Opera​។ ទោះបីនាងជាតារា តែមង្គលការនោះ​មានអ្នកសិល្បៈតិចតួច​ប៉ុណ្ណោះបានចូលរួម។

ឡេង មុន្នីរចនា បានប្រាប់តាមទូរស័ព្ទយ៉ាងភ្ញាក់ផ្អើលនៅពេលអ្នកព័ត៌មាន​ដឹងពីរឿងនេះ ដោយនាងនិយាយថា “តាម​ពិតទៅមង្គលការនេះ នាងធ្វើតូចតាច​ប៉ុណ្ណោះ ហើយក៏មិនបាន​ហៅភ្ញៀវច្រើនដែរ ព្រោះរដូវ​នេះអ្នក​សិល្បៈ​រវល់គ្រប់គ្នា មិនចង់រំខាន​គេច្រើន”។

មុននឹងរៀបមង្គលការនេះ គេបានដឹងថា តារាចម្រៀងស្រស់​សោភារូបនេះបានផ្អាកការងារសិ​ល្បៈ​អស់ជាច្រើន សូម្បី​តែការប្រើជីវិតជាតារាចម្រៀងនា​ពេលរាត្រីរបស់នាងនៅ​ឯភោជនីយដ្ឋានទន្លេសាប ក៏នាង​ឈប់ទាំងស្រុងដែរ។ ពិសេសនោះមុននឹងរៀបការនេះ ឡេង មុន្នីរចនា បានសាងសង់ផ្ទះវីឡា​មួយកន្លែងនៅក្នុងបុរីមួយ​ទៀតផង ដើម្បី​ឲ្យក្រោយពេលរៀប​មង្គលការរួចរស់នៅ​ឲ្យស្រួលខ្លួននឹងគេ។

គួរបញ្ជាក់ថា ឡេង មុន្នីរចនា ធ្លាប់បរាជ័យស្នេហាម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុន ជាមួយនឹងបុរស​អាណិកជន​ខ្មែររស់នៅប្រទេស​កាណាដា ហើយទំរាំតែ​សម្រេចចិត្តចូលរោង​ការនាពេលនេះ នាងត្រូវប្រើពេល​ជាច្រើនឆ្នាំគិត​ខ្លាច​ក្រែងស្នេហាមិន​សមប្រកបទៀត។ ក្រោយរៀប​ការរួច អ្នកជិតដិតនឹង​តារារូបនេះបានឲ្យដឹងថា រចនា នឹងចាក​ចេញពី​សិល្បៈ ខណៈដែលនាងនាពេលនេះក៏មានជំនួញផ្ទាល់ខ្លួនច្រើនគួរសមដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *