តារាចំរៀងម្នាក់ត្រូវឃាតកច្របាច់កសម្លាប់នៅក្នុងបន្ទប់ផ្ទះជួល

ភ្នំពេញ៖ តារាចំរៀងម្នាក់ត្រូវឃាតកច្របាច់កសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅ ផ្ទះលេខ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ។

នគរបាលខណ្ឌមានជ័យបានបញ្ជាក់ថា ស្រ្តីរងគ្រោះ ត្រូវប្តីរបស់នាង ដែលរស់នៅជាមួយគ្នា៤ឆ្នាំ (មិនបានរៀបការត្រឹមត្រូវ) សម្លាប់ចោលដោយ ច្របាច់ក តែទំនាស់នោះ មិនដឹងមកពីមូលហេតុអីពិតប្រាកដនោះទេ ហើយក្រោយសម្លាប់រួច ជនសង្ស័យបានចាក់សោទ្វារពីខាងក្រៅរហូតម្ចាស់ផ្ទះ មានការសង្ស័យក៏ទម្លុះទ្វារ ឃើញស្រ្តីរងគ្រោះដេកស្លាប់លើគ្រែតែម្តង។

ស្រ្តីរងគ្រោះមានឈ្មោះស្រី គុណ ស្រី អាយុ២៦ឆ្នាំ ជាអ្នកចំរៀងតាមភោជនីយដ្ឋាន មានស្រុកកំណើតភូមិព្រែកតាបេះ ឃុំព្រែកពោ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពេលនេះកម្លាំងនគរបាលខណ្ឌមានជ័យ បាននិងកំពុងស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យដើម្បីនាំខ្លួនមកផ្តន្ទាទោស ៕

ses (2)

ses (1)

ses (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *