តាអាយុ៧១ឆ្នាំផឹកស្រវឹងចង់រំលោភនារីវ័យក្មេង

ខេត្តរតនគីរី៖ លោកតាអាយុ ៧១ឆ្នាំ ផឹកស្រាស្រវឹង ប៉ុនប៉ងចាប់រំលោភក្មេងស្រីម្នាក់អាយុ២០ឆ្នាំមិនបានសម្រេច ត្រូវជនរងគ្រោះដាក់ពាក្យបណ្ដឹងតែ លោកមេប៉ុស្តិ៍ថា គេមិនទាន់រំលោភផងចាំបាច់ប្ដឹងធ្វើអី។
កាលពីថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៦ មានករណី លោកតាម្នាក់ឈ្មោះ អ៊ូច យ៉េន អាយុ៧១ឆ្នាំ ជនជាតិខ្មែរ នៅភូមិ១ ឃុំ ត្រពាំងច្រេស ស្រុកកូនមុំផឹកស្រាស្រវឹង ដើរចូលផ្ទះក្មេងស្រីម្នាក់ឈ្មោះ ហ៊ីង អ៊ិនថាឡា អាយុ២០ឆ្នាំ ជនជាតិខ្មែរ ផ្ទះជិតគ្នា បំរុងចាប់រំលោភខណៈឪពុកម្ដាយនារីនោះ ចេញទៅព្រៃរកជីកត្បូងបាត់។ ក្រោយពីមានហេតុការណ៍នេះ ក្មេងស្រីម្នាក់នោះក៏បានទូរស័ព្ទ ទៅប្រាប់ឪពុកម្ដាយនៅក្នុងព្រៃ។ពេលឪពុកម្ដាយត្រឡប់មកវិញនាំគ្នាទៅ ដាក់ពាក្យបណ្ដឹងចូលនគបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងច្រេស។ ក្រោយពេលដាក់ពាក្យបណ្ដឹង លោកនាយប៉ុស្តិ៍ បានហៅលោកតា អ៊ូច យ៉េន និងជនរងគ្រោះមកធ្វើការសម្របសម្រួលគ្នា។ តែសម្រួលគ្នាមិនត្រូវ លោកនាយប៉ុស្ដិ៍ ក៏មិនបានបញ្ជូនសំណុំរឿង ទៅបន្តទៀតដែរ សូម្បីតែស៊ីញ៉េទទួលពាក្យបណ្ដឹង លោកមិនស៊ីញ៉េផង។ ឪពុកនារីរងគ្រោះក៏សុំដកពាក្យបណ្ដឹងត្រឡប់មកវិញ ដើម្បីដាក់បន្តទៅតុលាការ។
យោងតាមសំដីនារីរងគ្រោះឈ្មោះ ហ៊ីង អ៊ិនថាឡា បានអោយដឹងថា នៅវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៦ លោកតាឈ្មោះ អ៊ូច យ៉េន បានដើរចូលផ្ទះ ហើយសួរនាងថា ឪពុកម្ដាយទៅណាអស់ហើយ នាងក៏ប្រាប់ថា ឪពុកម្ដាយនាងមិននៅទេ ទៅព្រៃអស់ហើយ លោកតាក៏ឆ្លើយថា ស្រួលហើយអញចង់ចាប់រំលោភនាងឯងយូរហើយ ខណៈពេលឮសំដីនេះភ្លាមនាងក៏រត់ចូលទៅក្នុងផ្ទះ លោកតាក៏ចូលតាម តែត្រូវប្អូនប្រុសតូចរបស់នាងបិទទ្វារជាប់។ ក្រោយពេលកើតហេតុនាងក៏បានដាក់ពាក្យបណ្ដឹង ។
លោកតាបង់ជូនគ្រួសារគាត់៥០សិបម៉ឺនរៀល តែគាត់មិនព្រម បើលោកមេប៉ុស្ដិ៍មិនបញ្ជូនសំណុំរឿងបន្តនោះទេ។ លោកក៏សុំដកពាក្យបណ្ដឹង ដើម្បីដាក់ចូលតុលាការ។ លោកនាយប៉ុស្តិ៍អោយពាក្យបណ្ដឹងមកគាត់វិញ ហើយប្រាប់គាត់ថា បើដាក់ពាក្យចូលតុលាការអោយតុលាការទូរស័ព្ទ មកលោក ។
លោក ប្រាក់ ទៀម ប្រធានភូមិ១ ឃុំត្រពាំងច្រេស ក៏បានអោយដឹងតាមទូរស័ព្ទថា តា យ៉េន នេះអោយតែផឹកស្រាស្រវឹង តែងតែប្រើចរឹកដូចក្មេងទំនើងអញ្ចឹង ។
ជុំវិញករណីខាងលើនេះលោកនាយប៉ុស្តិ៍ឈ្មោះ រុង ក៏បានអោយដឹងតាមទូរស័ព្ទថា មិនមែនករណីរំលោភទេ ។ ចំណែកលោក ភោគ បូរិទ្ធ អធិការនគបាលស្រុកកូនមុំថា ករណីខាងលើនេះលោកមិនបានដឹងទេ រហូតដល់ថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៦នេះ លោកថា លោកនឹងចាត់កម្លាំងចុះទៅស៊ើបអង្កេតធ្វើរឿងនេះ។
អ្នកស្រី កែវ ដាវី ស្នងការរង ទទួលបន្ទុក ប្រឆាំងការជួញដូរមនុស្ស និងកាពារអានិតិជនថាបើទោះជាយ៉ាងណា អ្នកប្រព្រឹត្តិត្រូវតែមានទោស មិនគួរលោកនាយប៉ុស្តិ៍ បិទបាំងករណីនេះ មិនដោះស្រាយជូនជនរងគ្រោះ មិនរាយការណ៍ និងមិនបញ្ជូនសំណុំរឿងមកលើថ្នាក់លើដូច្នេះទេ៕

2416

2616

Loading...

Leave a Reply

Your email address will not be published. Required fields are marked *