តាំងខ្លួនជាអគ្គនាយករងអន្តោប្រវេសន៍ ក្លែង ឯកសារ និង ហត្ថលេខា ថ្នាក់ដឹកនាំដើររើសមន្ត្រី នគរបាលចូលក្របខណ្ឌ

ខេត្តពោធិ៍សាត់ ៖ បុរស ម្នាក់ តាំងខ្លួនជា អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាន ក្លែង ឯកសារ និង ត្រា ស ម្តេ ច ក្រឡាហោម ស ខេ ង ដើម្បី ឆបោក ដើរ រើស មន្ត្រី ក្របខណ្ឌ នគរបាល ជាតិ ដោយ យក លុយ ប្រមាណ ជា ១២០០០ ដុល្លា បើ បង់ មុន ៣៥០០ ដុល្លា ត្រូវ បាន សមត្ថកិច្ច ពាក់ព័ន្ធ ខេត្តពោធិ៍សាត់ ចាប់ខ្លួន ។

យោង តាម បញ្ជា របស់ លោក កូ យ កាន់ យ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ ចុះ នៅ ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ១០ និង ៤៣ នាទី ព្រឹក កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឈើតុំ នៃ អធិការដ្ឋាន គរ បាល ស្រុក ក្រគរ សហការ ជាមួយ កម្លាំង ជំនាញ ការិយាល័យ ខេត្ត ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ត្រី ប៉ែន ចុង ស្នងការ ង ផែន ការងារ សន្តិសុខ នៃ ស្នង ការ ដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ បាន ចុះ ប្រតិបត្តិការ បង្ក្រាប និង ឃាត់ខ្លួន មុខសញ្ញា ឆបោក និង ក្លែង ឯកសារ សាធារណៈ កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក នៅ ចំណុច ហាង បាយ ចិន ដងស្ទឹង បំ ណ ក់ ស្ថិ នៅ ភូមិ ទួល ត្បែង ឃុំ ឈើតុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ឯ ម រុន អធិការ នគរបាល ស្រុក ក្រគរ បានឱ្យ ដឹង ថា ជនសង្ស័យ មានឈ្មោះ មុំ អស្ស នី ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ មាន លំនៅ ផ្ទះលេខ ២៧ ផ្លូវ ២០១១ ភូមិ ខ្មែរលើ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ។

លោក អធិការ បាន បន្ត ថា ជន នេះ បាន ធ្វើសកម្មភាព ដើរ ឆបោក គេ ដោយ ថា រើស មនុស្ស ចូល ក្របខណ្ឌ មន្ត្រី នគរបាល ក្នុង មួយ នាក់ យក ១២០០០ ដុល្លារ បើ យក មុន តែ ៣៥០០ ដុល្លារ ទេ ដោយ ជនសង្ស័យ បាន ក្លែង ឯកសារ ហត្ថលេខា និង ត្រា ស ម្តេ ច ក្រឡាហោម ស ខេ ង និង តាំងខ្លួនជា អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ថែមទៀត ផង ។

លោក អធិការ បាន បន្ត ថា ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច នគរបាល ជំនាញ បញ្ជូន ទៅកាន់ ស្នងការដ្ឋាន នគរបាល ខេត្ត ពោធិ៍សាត់ ដើម្បី ចាត់ការ បន្ត ទៅតាម នីតិវិធី ៕

Loading...