តាំងពីឡើងធ្វើ អនុប្រធាននាយកដ្ឋាន ប៉ូលីសសេដ្ឋកិច្ច លោក អ៊ុំ វណ្ណា កាន់តែមានអំណាចប្រមូលលុយ តាមរបៀបពុករលួយ

ភ្នំពេញ ៖ មន្ត្រីនគរបាល នៅក្នុងនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ទង្វើមិនប្រក្រតី របស់លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ជាបន្ទាន់ ព្រោះលោក អ៊ុំ វណ្ណា ប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួន ដើម្បីប្រមូលលុយ ពីឈ្មួញដឹកជញ្ជូនឈើ និងទំនិញខុសច្បាប់ យ៉ាងក្រអឺតក្រទម ធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ ស្ថាប័ននគរបាលជាតិទាំងមូល។
ក្រុមមន្ត្រីបានឲ្យដឹងថា តាំងពីពេលដែល លោក អ៊ុំ វណ្ណា បានឡើងតំណែងជា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកគ្រប់គ្រងការងារ ៥រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តកណ្ដាល គាត់បានបង្កព្យុះភ្លៀង តាមតែអំពើចិត្ត។ នៅក្នុងខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ លោក អ៊ុំ វណ្ណា បានបញ្ជាឲ្យកូនចៅ ក្រោមឱវាទ ប្រមូលលុយពីឈ្មួញដឹកជញ្ជូនឈើ និងដឹកជញ្ជូនទំនិញ ស្រេចតែអំពើចិត្ត ហើយមិនដែលបង្ក្រាប បទល្មើសសេដ្ឋកិច្ច ម្តងណាឡើយ។ លោក អ៊ុំ វណ្ណា បានប្រើប្រាស់តួនាទី និងអំណាចដ៏ធំធេងរបស់ខ្លួន ប្រមូលលុយពីឈ្មួញដឹកឈើ ឈ្មួញដឹកទំនិញ និងពីបទល្មើសសេដ្ឋកិច្ចផ្សេងៗ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល លោក អ៊ុំ វណ្ណា បានប្រើអំណាច គាបយកលុយ ពីឈ្មួញដឹកជញ្ជូនឈើ និងដឹកជញ្ជូនទំនិញ ខុសច្បាប់ផង ព្រមទាំងគ្រប់គ្រងកំពង់ផែ និងផែស្ងួត ជាច្រើនកន្លែងទៀត។ មានន័យថា ទាំងឈ្មួញដែលនាំទំនិញ ចូលតាមកំពង់ផែនានា ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក៏ដូចជានាំទំនិញ មកស្តុកទុកក្នុងផែស្ងួត ជាច្រើនកន្លែង ត្រូវបង់លុយឲ្យលោក អ៊ុំ វណ្ណា តាមការកំណត់។ ពោលគឺក្នុងនាម អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងល្មើសសេដ្ឋកិច្ច ទទួលបន្ទុក ៥រាជធានី-ខេត្ត លោក អ៊ុំ វណ្ណា មិនបានបំពេញតួនាទី ក្នុងការបង្ក្រាប បទល្មើសសេដ្ឋកិច្ចឡើយ បែរជាសប្បាយ ក្នុងការប្រមូលលុយ តាមរបៀបពុករលួយ យ៉ាងគឃ្លើន៕

W@t-061211

Loading...

Leave a Reply

Your email address will not be published. Required fields are marked *